ឡាន Kia Sportage ប្រភេទសាកភ្លើងបាន ចេញតម្លៃលក់ជិត ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានប្រកាសចេញតម្លៃលក់របស់រថយន្ត Sportage ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV លើទីផ្សារសហរដ្ឋអាមេរិក ដែលមានលក់តម្លៃចាប់ពី ៣៨ ៤៩០ដុល្លារ ដែលតម្លៃនេះគឺធូរថ្លៃជាងរថយន្ត Toyota RAV4 Prime ចំនួន ១ ៨១០ដុល្លារ។

រថយន្ត PHEV នេះមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ១,៦លីត្រ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួនមួយ អម​ជា​មួយ​អាគុយ​ដែល​មាន​ចំណុះ ១៣,៨kWh។ ប្រព័ន្ធមួយនេះអាចផ្ដល់កម្លាំងសរុបបាន ២៦១សេះ ហើយ​អ្វីដែល​ពិសេស​គឺរថយន្តនេះ​អាច​បើកបរ​ដោយ​ប្រើ​អគ្គិសនីសុទ្ធបានចម្ងាយ ៥៤គីឡូម៉ែត្រ និងអាចសាកភ្លើងពេញក្នុងពេលប្រហែល ២ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះគ្រឿងបរិក្ខារវិញ ខុសគ្នាទៅតាមប្រភេទ Sportage PHEV X-Line AWD ដែល​មាន​តម្លៃ ៣៨ ៤៩០ដុល្លារ និងប្រភេទ Sportage PHEV X-Line Prestige AWD ដែលមានតម្លៃ ៤២ ៩៩០ដុល្លារ។

សម្រាប់ប្រភេទថ្លៃជាងគេ មានបំពាក់អំពូលប្រភេទ LED Projection, អំពូលកាត់អ័ព្ទប្រភេទ LED, កញ្ចក់​ខាងមុខ​អាច​កម្ដៅ​ខ្លួន​ឯង, មាន​កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, ចង្កូតស្បែកមានមុខងារកម្ដៅ, កៅអីអ្នកដំណើរអាចសារ៉េបាន៨បែប និង​មាន​ប្រព័ន្ធ​សំឡេង Harman Kardon ជាដើម។

ឯមុខងារសុវត្ថិភាពវិញក៏មានសម្បូរបែបណាស់ដែរ រួមមានមុខងារ Forward Collision Avoidance Assist system with junction turning support, Smart Cruise Control with Stop and Go, Highway Driving Assist, អេក្រង់​មើល​រូបភាព​ជុំវិញ, Parking Distance Warning – Forward, Parking Collision Avoidance – Reverse និង Remote Smart Parking Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម