ក្រុមហ៊ុនចែកចាយរថយន្ត Lexus ផ្លូវការនៅសហភាពអារ៉ាប់រួមឈ្មោះថា AI-Futtaim Lexus បានសហការជាមួយនឹងអ្នកជំនាញ Drift រថយន្តឈ្មោះ Ahmad Daham ដើម្បីបង្កើតរថយន្ត Lexus RC F ពិសេសមួយសម្រាប់ការ Drift។
ក្រោមកិច្ចសហការរវាងក្រុមហ៊ុន និងអ្នកជំនាញ Drift គេបង្កើតនូវរថយន្ត Lexus RC F Carbon Kelvar ដែលរថយន្តនេះមានចំណុចខ្លាំងពីរ គឺមានកម្លាំងខ្លាំង និងទម្ងន់ស្រាល។ Lexus RC F Carbon Kelvar មានកម្លាំងរហូតដល់ ១២០០សេះ និងមានទម្ងន់ត្រឹម ១២៥០គីឡូក្រាមប៉ុណ្ណោះ ដែលស្រាលជាង RC F ធម្មតា ៥០០គីឡូក្រាមឯណោះ។
ដើម្បីផលិតបានរថយន្តស្រាលបែបនេះគឺបានប្រើប្រាស់វត្ថុធាតុ Carbon Kelvar សម្រាប់ផលិតជាតួខ្លួនទាំងមូលរបស់រថយន្តតែម្ដង។ ចំណែកម៉ាស៊ីនដែលជាបេះដូងរបស់រថយន្ត គឺគេបានបំពាក់ម៉ាស៊ីន ៣,០លីត្រ ៦ស៊ីឡាំង ដែលបានមកពីរថយន្ត Toyota Supra A80 គួបផ្សំនឹង Turbocharger ម៉ូដែល Garret GTX3584៕