ឡាន Lexus RX ឆ្នាំ ២០២០ នឹងប្រើបច្ចេកវិទ្យា LED ថ្មីមួយ ដំបូងគេបង្អស់

ក្រោយប្រកាសចេញជាផ្លូវការនូវម៉ូដែល RX ស៊េរីឆ្នាំ ២០២០ និង បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+ មក​ស្តង់ដារ​រួចមក ក្រុមហ៊ុន Lexus បាន​ណែនាំ​បច្ចេកវិទ្យា​ចង្កៀង​មុខ LED ថ្មី​មួយ​ដំបូង​គេ​បង្អស់​ឱ្យ​ឈ្មោះ​ថា BladeScan Adaptive High-Beam Headlights ។

BladeScan Adaptive High-Beam Headlights នឹង​ជួយ​ឱ្យ​អ្នកបើកបរ​មើល​ផ្លូវ​ខាង​មុខ​ឃើញ​កាន់​តែ​ប្រសើរ​ជាង​មុន ។ វា​នឹង​ជួយ​អ្នកបើកបរ​ឱ្យ​អាច​មើល​ឃើញ​កន្លែង​ដែល​ចង្កៀង LED ធម្មតា​ពិបាក​មើល​ឃើញ ដូចជា គន្លាត​ផ្លូវ , អ្នកដំណើរ​ថ្មើរ​ជើង និង ឧបសគ្គ​ផ្សេងៗ​ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus គឺ​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់ ដែល​ប្រើប្រាស់​ចង្កៀង LED លើ​រថយន្ត Lexus LS 600h ស៊េរី​ឆ្នាំ ២០០៧ និង​ជា​អ្នក​ប្រើ​បច្ចេកវិទ្យា​ចង្កៀង​មុខ Adaptive High-Beam Headlights ដំបូង​គេ​បង្អស់​លើ​រថយន្ត Lexus LS ស៊េរី​ឆ្នាំ ២០១២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម