ឡាន MG ZS EV សាកថ្មមួយពេញជិះបាន ២៦០ គ.ម តម្លៃជាង ២ ម៉ឺនដុល្លារ

​ការ​​ទទួល​ការ​កុម្ម៉ង់​ទិញ​រថយន្ត​អគ្គិសនី MG ZS EV ត្រូវ​បាន​បើក​ទទួល​នៅ​ចក្រភព​អង់គ្លេស ដោយ​អតិថិជន​ដំបូង​​ចំនួន ១ ពាន់​នាក់ អាច​ទិញ​រថយន្ត​នេះ​ក្នុង​តម្លៃ​​ចាប់​ពី​ត្រឹម ២៦ ៧០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ទទួល​បាន​ឧបករណ៍​សាក​ភ្លើង​នៅ​ផ្ទះ និង​ដំឡើង​ឥត​គិត​ថ្លៃ។

​រថយន្ត​អគ្គិសនី​នេះ​ប្រើ​ប្រាស់​​ម៉ូទ័រ​អគ្គិសនី​បំពាក់​នៅ​ផ្នែក​ខាង​មុខ ដែល​មាន​កម្លាំង ១០៥ គីឡូវ៉ាត់ (១៤១ សេះ) ដែល​ទទួល​បាន​ពី​អាគុយ​ប្រភេទ​លីចូម​​ទំហំ ៤៤,៥ គីឡូវ៉ាត់ម៉ោង ហើយ​អាច​បើកបរ​បាន​ចម្ងាយ ២៦២ គីឡូម៉ែត្រ​ពេល​សាក​ចេញ។

ពាណិជ្ជកម្ម

ZS EV គឺ​ជា​រថយន្ត​​ទំនើប​ជាង​គេ​បំផុត​របស់​ MG មាន​ដូច​ជា​ Advanced Emergency Braking, Blind Spot Monitoring, Lane Keep Assist និង​ Adaptive Cruise Control។ បន្ថែម​ពី​នេះ​ក៏​មាន​ដំបូល​ថ្លា​អាច​បើក​បាន, អេក្រង់ Touch ទំហំ ៨ អ៊ីញ​ជា​មួយ​មុខងារ​នាំ​ផ្លូវ, ប្រព័ន្ធ Bluetooth ហើយ​ផ្នែក​ខាង​ក្នុង​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ។ រថយន្ត​ MG ZS EV ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៩ នេះ៕

Sponsored