ឡាន MPV អគ្គិសនីសុទ្ធផលិតដោយ Dongfeng និង Nissan សាកភ្លើងម្តងជិះបាន ៥២០គីឡូម៉ែត្រ ឯតម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Venucia VX6 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៩ ៥២១ ដុល្លារឡើងទោនៅទីផ្សារប្រទេសចិន ។

Venucia VX6 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៤ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបាន ៣០%-៨០% ប្រើរយៈពេល ២៥ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៥៨ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៥៦ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៧៩ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ផ្តោតទៅលើប្រណិតភាព ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រ និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ កៅអីស្បែកមុខងារខ្យល់-កំដៅជាមួយអង្កចងចាំសម្រាប់ផ្នែកខាងមុខ ។ លើសពីនេះ ក៏មានកន្លែងផ្ទុកឥវាន់ ២០ ទីតាំង កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof ប្រវែង ២,១ម៉ែត្រ និងឧបករណ៍បំពងសំលេង ៩ទីតាំងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម