[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Zeekr Mix ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៩ ២៥០ ដុល្លារ ដល់ ៤២ ១០០ ដុល្លារ ។
Zeekr Mix ស៊េរីឆ្នាំ ២០២៥ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៥ សេះ ផ្គបជាមួយអាគុយទំហំ ៧៦គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកពី ១០-៨០% ប្រើរយៈពេល ១០នាទីប៉ុណ្ណោះ ។ លើសពីនេះ ក៏មានជម្រើសអាគុយទំហំ ១០២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០គីឡូម៉ែត្រ ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យរចនាបែបអនាគត ដោយបំពាក់ប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយ LED និងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថ្មីទំហំ ១៩ ដល់ ២០ អ៉ីញ និងប្រព័ន្ធរ៉ាដាផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់កម្សាន្ត Touchscreen និងអេក្រង់ព៌ត័មានចំនួន១ ទំហំធំ និងអេក្រង់ព៌ត័មានឌីជីថល ក៏ដូចជាអេក្រង់លើកញ្ជក់ HUD រួមជាមួយនឹងប្រព័ន្ធសុវត្តិភាព និងប្រព័ន្ធជំនួយការបើកបរផ្សេងៗជាដើម៕