ឡាន MPV អគ្គិសនីសុទ្ធ GAC Hycan V09 សាកភ្លើងពេញម្តងជិះបាន ៧៦២ គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការបើកទទួលការកក់ទុកនៃរថយន្ត GAC Hycan V09 ស៊េរីថ្មី ប្រភេទ MPV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៤៣ ៥០០ ដុល្លារ ដល់ ៦២ ៦០០ ដុល្លារនៅក្នុងប្រទេសចិន ។

រថយន្តអគ្គិសនីនេះ ផលិតឡើងផ្អែកនៅលើ H-GRA pure electric architecture មានប្រវែងតួខ្លួនសរុប ៥ ២១៥ ម.ម ទទឹង ១ ៩៦៧ ម.ម កំពស់ ១ ៩១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Shining Star ជាមួយទ្វាររូតចំហៀងអេឡិចត្រូនិចចសងខាង ព្រមទាំងសេនស័រចំនួន ២៤ ចំនុច និងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ H-VIP 3.0 intelligent driving system ដែលមានមុខងារដល់ទៅ ៣០ មុខងារឯណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ ដោយរួមមានកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ចំនួន ២ និងអេក្រង់ខាងអ្នកដំណើរទំហំ ១២,៣ អ៉ីញ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកឥតប្រើខ្សែចំនួន ២ ឧបករណ៍បំពងសំឡេង ២២ ចំនុច កៅអីជួរទី ២ មានមុខងារខ្យល់-កំដៅ និងម៉ាស្សា ព្រមទាំងអេក្រង់ទំហំ ១៧,៣ អ៉ីញ ផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៧០ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ និងមានជម្រើសអាគុយចំនួន ៣ រួមមាន អាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោង, ៩៥,១៦ គីឡូវ៉ាត់ម៉ោង និង ១១៤,១៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ និង ៧៦២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយប្រព័ន្ធ 800V high-voltage សាកភ្លើង ៥ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម