ឡាន Prius នេះមិនធម្មតាទេ អាចបើកស្វ័យប្រវត្តិ ដឹងឧបសគ្គគ្រប់ទិស (វីដេអូ)

រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ គឺ​ជា​រថយន្ត​ដ៏​មាន​សុវត្ថិភាព​មួយ ដោយ​វា​មិន​តម្រូវ​ឲ្យ​មាន​មនុស្ស​បញ្ជា​វា​ឡើយ ដូច្នេះ​អ្នក​អាច​ទៅ​ដល់​គោលដៅ ដោយ​សារ​តែ​ប្រព័ន្ធ​ដែល​មិន​ចេះ​នឿយ​ហត់, រំខាន ឬ តូចចិត្ត​អ្វី​ឡើយ។

ក្រុមហ៊ុន Yandex បាន​ចាប់ផ្តើម​អភិវឌ្ឍ​ប្រព័ន្ធ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នៅ​ឆ្នាំ ២០១៦ ហើយ​បាន​ធ្វើ​ការ​ជាមួយ​វិស្វករ​លំដាប់​ពិភពលោក ដើម្បី​សាកល្បង​វា​នៅ​លើ​ផ្លូវ​ចាប់​តាំង​ពី​ខែ ធ្នូ ឆ្នាំ ២០១៧ មក​ម្ល៉េះ។ បច្ចេកវិទ្យា​របស់ Yandex អាច​ប្រើ​លើ​គ្រប់​រថយន្ត​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើដំណើរ​កាន់​តែ​មាន​សុវត្ថិភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Yandex ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Moscow ប្រទេស​រុស្ស៊ី ទើប​តែ​បាន​សាកល្បង​ដំណើរការ​ប្រព័ន្ធ​នេះ លើ​រថយន្ត Toyota Prius នៅ​ក្នុង​ទីក្រុង Las Vegas នៃ​រដ្ឋ Nevada សហរដ្ឋអាមេរិក។

ប្រព័ន្ធ​ដ៏​វៃ​ឆ្លាត​នេះ Yandex បាន​ប្រើប្រាស់​កាមេរ៉ា, ប្រព័ន្ធ RADAR និង ប្រព័ន្ធ LIDAR ដែល​អាច​ស្កេន​ជុំវិញ​រថយន្ត​បាន ៣៦០ ដឺក្រេ ព្រមទាំង​អាច​សម្គាល់​ស្លាក​សញ្ញា​ចរាចរ, យានយន្ត, មនុស្ស, សត្វ និង គ្រប់​ធាតុ​ផ្សេង​ទៀត​នៅ​ក្នុង​បរិស្ថាន​បាន​យ៉ាង​ល្អឥតខ្ចោះ​តែម្តង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម