[ទីផ្សារបរទេស] ក្រុមហ៊ុន Land Rover បានប្រកាសថារថយន្ត Range Rover ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV នឹងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ ១១៣គីឡូម៉ែត្រ លើសពីការប៉ាន់ស្មានពីមុនដែលថាវាអាចបើកបរបាន ១០០គីឡូម៉ែត្រ។
ការប៉ាន់ស្មានថ្មីនេះគឺផ្អែកលើការធ្វើតេស្ត WLPT ហើយ Land Rover រំពឹងថារថយន្តនេះនឹងអាចបើកបរបានចម្ងាយ ៨៨គីឡូម៉ែត្រនៅពេលដែលប្រើប្រាស់ជាក់ស្ដែង។ គួររំលឹកថា Range Rover ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV មានបំពាក់អាគុយដែលមានកម្លាំងសាក 50kWh មានន័យថាវាអាចបើសាកភ្លើងដល់ ៨០% ក្នុងពេលមិនដល់១ម៉ោងឡើយ ហើយល្បឿនសាកនេះត្រូវបាន Land Rover អះអាងថាជាល្បឿនសាកលឿនជាងគេសម្រាប់រថយន្ត PHEV។
Range Rover ស៊េរីឆ្នាំ២០២៣ ប្រភេទ PHEV មានចែកចេញជាពីរប្រភេទគឺ P440e ដែលមានកម្លាំង ៤៣៤សេះ និង P510e ដែលមានកម្លាំង៥០៣សេះ ដែលពួកវាមានភ្ជាប់នឹងអាគុយ 38kWh ជាមួយម៉ូទ័រអគ្គិសនីកម្លាំង 105kW អមជាមួយម៉ាស៊ីន ៣,០លីត្រ ៦ស៊ីឡាំង។
ក្រៅពី PHEV រថយន្តស៊េរីថ្មីនេះក៏មានផ្ដល់ជូនជាប្រភេទម៉ាស៊ីនសាំង ម៉ាស៊ូត រួមជាមួយប្រភេទម៉ាស៊ីណ Twin-Turbo V8 ហើយប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធរំពឹងថានឹងបង្ហាញវត្តមាននៅឆ្នាំ២០២៤។
នៅចក្រភពអង់គ្លេស Range Rover ប្រភេទ PHEV មានតម្លៃចាប់ពីប្រមាណ ១៤ម៉ឺនដុល្លារ ដល់ប្រមាណ ២៣ម៉ឺនដុល្លារ៕