ឡាន SUV ខ្នាតធំថ្មីរបស់ Lynk & Co ទទួលបានការបញ្ជាទិញ ១ម៉ឺនគ្រឿង ក្នុងរយៈពេល ១ម៉ោងប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lynk & Co 900 ប្រភេទ SUV ខ្នាតធំ ជាមួយតម្លៃលក់ចាប់ពី ៣៩ ៧៨០ ដុល្លារ នៅពិព័រណ័រថយន្ត Shanhai auto show 2025 ព្រមទាំងទទួលបានការបញ្ជាទិញទុកមិនដល់ទៅ ១០ ០០០ គ្រឿង ក្នុងរយៈ ១ម៉ោងប៉ុណ្ណោះ ។

Lynk & Co 900 ជាប្រភេទ EREV ផលិតឡើងនៅលើគ្រោងឆ្អឹងដ៏ពិសេសគឺ SPA Evo architecture ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៨៨៣ សេះ និងកម្លាំងរមួល ១ ២៤៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥២,៣៨ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ២៨០ គីឡូម៉ែត្រពីថាមពលអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើកបរបាន ១ ៣៥៥ គីឡូម៉ែត្រ សម្រាប់ការសាកថ្មបានពី ២០-៨០% ប្រើរយៈពេល ១៧នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការឌីស្សាញជាជ្រុង មានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ២១ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គីសនីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៦៦ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អ៊ីញ មានកម្រិតបង្ហាញ 6K ចំនួន ២ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើនមុខងារផងដែរ។ លើសពីនេះ បំពាក់កៅអីស្រោបដោយស្បែកប្រភេទ Nappa Leather ខណៈកៅអី​ជួរ​ទី ២ ​នៃ​រថយន្ត​ទំនើប​នេះគឺ​អាច​បត់​បាន ១៨០ ដឺក្រេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម