ឡាន SUV និងឡានភីកអាប់ខ្លឹមៗដែលចេញលក់លើទីផ្សារឆ្នាំក្រោយ

នៅ​ឆ្នាំ ២០២១ ខាង​មុខ​ក្រុមហ៊ុន​​ផលិត​រថយន្ត​នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​រថយន្ត​ជា​ច្រើន​ដែល​ខ្លួន​បាន​ប្រកាស​ចេញ​​ក្នុង​ឆ្នាំ ២០២០ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត SUV និង​រថយន្ត​ភីកអាប់​ដែល​មាន​គេ​ទន្ទឹង​រង់ចាំ​ច្រើន​បំផុត។

១. GMC Hummer EV

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​នឹង​ចេញ​លក់​មុន​គេ​​នូវ​ប្រភេទ Hummer EV Edition 1 ដែល​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី​របស់​វា​អាច​ផលិត​កម្លាំង​បាន​សរុប​រហូត​ដល់​ ១​ពាន់​សេះ​ អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ៣វិនាទី​ប៉ុណ្ណោះ។

Hummer EV Edition 1 នឹង​ចាប់​ផ្ដើម​បញ្ចេញ​លក់​នៅ​អំឡុង​ចុង​ឆ្នាំ ២០២១ ដែល​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ១១៣ ០០០​ដុល្លារ។

២. BMW iX

វា​គឺ​ជា​រថយន្ត​ SUV អគ្គិសនី​ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់ ៤៨២គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។ បើ​តាម​គម្រោង​ការ BMW iX នឹង​ចូល​រោងចក្រ​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយ​ចេញ​លក់​ចាប់​ពី​ឆមាស​ទី​ពីរ​ឆ្នាំ ២០២១ ដោយ​មាន​តម្លៃ​រំពឹង​ទុក ៧៥ ០០០​ដុល្លារ។

៣. Ford Bronco

Ford Bronco នេះ​បាន​បង្ហាញ​វត្តមាន​ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​ច្រើន។ ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​មាន​អ្នក​កុម្ម៉ង់​ទិញ​រហូត​ដល់​ជាង ២៣​ម៉ឺន​នាក់ ​ហើយ​រថយន្ត​នេះ​រំពឹង​ថា​នឹង​បញ្ចេញ​លក់​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ ជា​មួយ​តម្លៃ​ចាប់​ពី ២៨ ៥០០​ដុល្លារ។

៤. Genesis GV70

GV70 ដែល​ជា​សិស្ស​ប្អូន​របស់ GV80 ​រំពឹង​ថា​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នៅ​អំឡុង​ត្រីមាស​ទី​៣​នៃ​ឆ្នាំ ២០២១ ដោយ​វា​នឹង​មាន​តម្លៃ​ចាប់​ពី ៤២ ៥០០​ដុល្លារ។

៥. Nissan Ariya

រថយន្ត​អគ្គិសនី​​ដែល​អាច​បើកបរ​បាន​ចម្ងាយ ៤៨២គីឡូម៉ែត្រ​មួយ​នេះ រំពឹង​ថា​នឹងចេញ​លក់​នៅ​ទីផ្សារ​ជប៉ុន​ក្នុង​​អំឡុង​ចុង​ឆ្នាំ​ ២០២១​ ជា​មួយ​តម្លៃ​ចាប់​ពី ៤ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម