[ទីផ្សារបរទេស] បន្ទាប់ពីចេញលក់នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ ពេលនេះក្រុមហ៊ុន Huawei ប្រកាសថាទទួលបានការកក់ទុកមុន ១០០ ០០០ គ្រឿង ត្រឹមរយៈពេល ៤៥ ថ្ងៃ សម្រាប់រថយន្តម៉ូដែល Huawei Aito M7 នោទីផ្សារប្រទេសចិន ។
Aito’s M7 ថ្មី គឺជាប្រភេទ SUV ៥ កៅអី ដែលមានប្រវែងតួខ្លួនសតុប ៥ ០២០ ម.ម ទទឹង ១ ៩៤៥ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ដំណើរការដោយថាមពល ២ ជម្រើសរួមមាន៖
- ម៉ាស៊ីន plug-in hybrid ជាមួយសាំងចំណុះ ១,៥ លីត្រ ផ្គួបនឹងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ
- ម៉ាស៊ីន plug-in hybrid ជាមួយសាំងចំណុះ ១,៥ លីត្រ ផ្គួបនឹងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៤២ សេះ និងកម្លាំងរមួល ៦៦០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៤០ គីឡូម៉ែត្រ ។
មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ HarmonyOS ក៏ដូចជាប្រព័ន្ធជំនួយការអ្នកបើកបរ ADS 2.0 និងមានតម្លៃលក់ចាប់ពី ៣៥ ២០០ ដុល្លារ ដល់ ៥៣ ៥០០ ដុល្លារ ៕