ឡាន SUV ៧កៅអី របស់ VW ផលិតជាមួយ SAIC បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃជិត ៤ម៉ឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-Volkswagen បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Volkswagen Teramont Pro ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ៣៧ ៥០០ ដុល្លរ ដល់ ៤៤ ៥០០ ដុល្លារ ។

Volkswagen Teramont Pro ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៥៨ ម.ម ទទឹង ១ ៩៩១ កំពស់ ១ ៧៨៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៨០ ម.ម ។ សម្រាប់ការឌីស្សាញមានរន្ធខ្យល់ និងប៉ាណារាងជាសំណាញ់ ចង្កៀងមុខ-ក្រោយប្រភេទ LED និងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមទាំងអេក្រង់សម្រាប់អ្នកដំណើរខាងមុខ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto ព្រមទាំងបានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ IQ.Pilot ជំនាន់ថ្មីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម