ឡាន Tesla Model 3 ក្លាយជាឡានលក់ដាច់ជាងគេបំផុតនៅអង់គ្លេស កាលពីចុងឆ្នាំ

​តំណែង​ជា​រថយន្ត​ដែល​លក់​ដាច់​ជាង​គេ​នៅ​ប្រទេស​អង់គ្លេស​ប្រចាំ​ខែ​ធ្នូ គឺ​ត្រូវ​បាន​កាន់​កាប់​ដោយ​ Tesla Model 3 ដែល​អាច​លក់​ដាច់​បាន​ច្រើន​ជាង​គូ​ប្រជែង​ខ្លាំង​ដទៃ​ទៀត​មាន​ដូច​ជា Volkswagen Golf និង Ford Fiesta។

រថយន្ត​អគ្គិសនី​របស់​អាមេរិក​​នេះ​ អាច​លក់​ចេញ​បាន​ ៥ ៧៩៨​គ្រឿង កាល​ពី​ខែ​ធ្នូ ខណៈ​ដែល​រថយន្ត​ Volkswagen Golf លក់​ចេញ​បាន ៤ ៤៧០គ្រឿង និង​រថយន្ត Ford Fiesta អាច​លក់​ចេញ​បាន​សរុប ៣ ៣៦៧គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល Tesla បាន​ស្ថិត​នៅ​តំណែង​លេខ​១​ ដែល​លើក​ទី​មួយ​គឺ​កាល​ពី​ខែ​មេសា​ឆ្នាំ ២០២០។ ចំនួន​លក់​កាល​ពី​ខែ​ធ្នូ​របស់ Tesla Model 3 មាន​ការ​កើន​ឡើង​ដោយ​សារ​ការ​អាប់ដេត​ទ្រង់ទ្រាយ​ធំ​ដែល​បាន​ទៅ​ដល់​ប្រទេស​អង់គ្លេស​កាល​ពី​ខែ​វិច្ឆិកា៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម