ក្រុមហ៊ុន Tesla បានដំឡើងថ្លៃរថយន្ត Model 3 និងរថយន្ត Model Y ជាថ្មីម្ដងទៀតហើយ ដោយពេលនេះតម្លៃរបស់ Model 3 Standard Range បានឡើងថ្លៃពី ៣៩ ៤៩០ដុល្លារ មកដល់ ៣៩ ៩៩០ដុល្លារ។
ចំណែក Model 3 Long Range AWD បានឡើងថ្លៃ ៥០០ដុល្លារ ដែលពេលនេះគឺមានតម្លៃចាប់ពី ៤៨ ៩៩០ដុល្លារ។
សម្រាប់រថយន្ត Model Y Long Range AWD វិញបានឡើងថ្លៃជិត ៥០០ដុល្លារ គឺឡើងដល់ ៥១ ៩៩០ដុល្លារ។ នៅពេលដែលបូកថ្លៃដឹកជញ្ជូន ១ ២០០ដុល្លារបន្ថែមទៀត នោះរថយន្ត Model 3 ដែលមានតម្លៃធូរជាងគេគឺមានចាប់ពី ៤១ ១៩០ដុល្លារឡើងទៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
គួររំលឹកថារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះតម្លៃរបស់ Model 3 និិង Model Y បានបន្តកើនឡើងគួរកត់សម្គាល់៕