Carwow បានធ្វើការប្រកួតប្រជែងសមត្ថភាពគួរឲ្យចាប់អារម្មណ៍មួយ ដោយបានយករថយន្ត Tesla Model S Performance ប្រកួតល្បឿននឹងរថយន្ត Lamboghini Aventador S រត់លើចម្ងាយផ្លូវ ១,៦ គីឡូម៉ែត្រចំនួនបីលើក។
គួរដឹងថារថយន្ត Tesla Model S Performance មានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ ជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងបាន ៨២៥ សេះ។ ចំណែក Lamborghini Aventador S ក៏មិនណយដែរ មានបំពាក់ម៉ាស៊ីន ៦,៥ លីត្រ V12 អាចផលិតកម្លាំងបាន ៧៣០ សេះ។
លទ្ធផលពីការប្រកួតនៅជុំទីមួយគឺ Tesla អាចយកឈ្នះ Lamborgihi ចំណែកជុំពីរវិញគឺមានលទ្ធផលស្មើដែលប្រើពេល ១០,៦វិនាទីដូចគ្នាដើម្បីដល់ទី។ ដល់ជុំចុងក្រោយវិញ Tesla ឈ្នះម្ដងទៀត ដែលប្រើពេល ១០,៤ វិនាទី ធៀបនឹងរថយន្ត Lamborghini ប្រើពេល ១០,៦ វិនាទី៕