អត់ទាន់ចេញលក់ទេ តែ Toyota Camry ជំនាន់ថ្មី ទទួលបានការកក់ទុកមុនជិត ១មុឺនគ្រឿងបាត់ហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC-Toyota បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការបញ្ជារទិញទុកមុននៅរថយន្ត Toyota Camry ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២៤ ១៤៣ ដុល្លារ ដល់ ២៩ ០០៥ ដុល្លារ ដល់ទៅ ៨ ០៤៩គ្រឿង ខណៈការចេញលក់ជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០២៤ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform សម្រាប់ម៉ូដែលកូនកាត់ Hybrid និងម៉ូដែលចំហេះក្នុង ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រដូចគ្នា ខណះម៉ូដែល Hybrid ចំណុះ ២,៥ លីត្រនឹងបង្ហាញខ្លួននៅពេលក្រោយផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Toyota Camry ស៊េរីឆ្នាំ ២០២៤ របស់ប្រទេសចិនមានការឌីស្សាញនៅផ្នែកខាងក្រៅដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលរបស់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែនៅផ្នែកខាងក្នុងមានការរចនាថ្មីទាំងស្រុងដោយមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាបានភ្ជាប់មកជាមួយប្រព័ន្ធស្កេនសម្គាល់មុខជាដើម។ លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយបង្អស់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម