អស់បារម្ភរឿងសាកថ្មទូរស័ព្ទឡើងកម្តៅខ្លាំង! Tesla បន្ថែមរន្ធខ្យល់ជំនួយនៅកន្លែងសាកថ្មឥតប្រើខ្សែ

[បរទេស] ការសាកឥតខ្សែនៅក្នុងរថយន្តជារឿយៗអាចធ្វើឱ្យទូរស័ព្ទឡើងកំដៅ និងសាកថ្មយឺតពុំថារថយន្តណានោះឡើយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ Tesla ជាច្រើនបានត្អូញត្អែរពេលនេះបានលឺដល់ត្រជាក់ Tesla ហើយ។ ដោយ Tesla Model Y L ដែលដាក់លក់នៅក្នុងប្រទេសចិនបានបន្ថែមមុខងារសំខាន់មួយដើម្បីដោះស្រាយបញ្ហានេះជាពិសេសតែម្តង បន្ថែមពីលើការកែលម្អខាងក្នុងដូចជាបន្ថែមនូវកៅអីបែប Captain, មុខងារសារ៉េបញ្ជាទៅលើ Headrest និងបន្ថែមរន្ធម៉ាស៊ីនត្រជាក់ជាដើម។

ដើម្បីដោះស្រាយបញ្ហាទូរស័ព្ទឡើងកំដៅ និងការសាកថ្មយឺត Tesla បានបន្ថែមរន្ធតូចមួយនៅចំកណ្តាលរវាងបន្ទះសាកឥតខ្សែសងខាង ដែលវានឹងបញ្ចេញខ្យល់ត្រជាក់មកលើទូរស័ព្ទ ដើម្បីការពារកុំឱ្យវាឡើងកំដៅ។ ការកែលម្អនេះជួយរក្សាទូរស័ព្ទរបស់អ្នកប្រើប្រាស់ពីការឡើងកំដៅខ្លាំង លើសពីនេះ Tesla ក៏បានអាប់ដេតទៅលើកន្លែងសាកឥតខ្សែនៅផ្នែកខាងអ្នកបើកបរ ដើម្បីទ្រទ្រង់ការសាកថ្មលឿនរហូតដល់ ៥០វ៉ាត់ ខណៈពេលដែលផ្នែកខាងអ្នកដំណើរនៅតែត្រឹមថាមពល ៣០វ៉ាត់ដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ការកែប្រែថ្មី គឺមានសារៈសំខាន់ និងជាការដោះស្រាយទៅលើការតវ៉ាជាបន្តបន្ទាប់ពីម្ចាស់រថយន្ត Tesla មុនៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម