អីយ៉ាស់! Tesla បញ្ចុះតម្លៃឡាន Model S ៣០០០ដុល្លារ ទៀតហើយ!

ក្រុមហ៊ុន Tesla ទើបតែបានបញ្ចុះតម្លៃលើរថយន្ត Model S ប្រភេទ Long Range Plus រហូតដល់ទៅ ៤% សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ពោលគឺពី ៧៤ ៩៩០ដុល្លារ មកសល់ត្រឹមតែ ៧១ ៩៩០ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះក៏បានបញ្ចុះតម្លៃរថយន្ត Model S ធម្មតាដែរ សម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែត្រឹម ៣% ប៉ុណ្ណោះ។

ការបញ្ចុះតម្លៃនេះបានធ្វើឡើង រយៈពេលមិនដល់១ខែផង ក្រោយ Tesla បញ្ចុះតម្លៃរថយន្ត Model 3 នៅក្នុងប្រទេសចិន សរុប ៨% សល់ត្រឹម ៣៦ ៨០០ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ប្រសិនបើអ្នកចង់បានរថយន្ត Tesla Model S ប្រភេទ Performance អ្នកអាចទិញវាបានក្នុងតម្លៃ ត្រឹម ៩១ ៩៩០ដុល្លារប៉ុណ្ណោះ ខណៈកាលពីមុនគឺ ៩៤ ៩៩០ដុល្លារ។ ទោះជាយ៉ាងណា Model S ប្រភេទ Plaid នៅតែមានតម្លៃ ១៣៩ ៩៩០ដុល្លារដដែល។

គួរឲ្យដឹងថា Tesla ទើបតែបានប្រកាសថាខ្លួនបានលក់ចេញរថយន្តសរុបចំនួន ១៣៩ ៣០០គ្រឿង នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម