អឺរ៉ុបលែងជាទីផ្សារធំជាងគេរបស់ Bugatti ទៀតហើយ

កន្លងមកតំណែងទីផ្សារធំជាងគេសម្រាប់ក្រុមហ៊ុន Bugatti គឺត្រូវបានកាន់កាប់ដោយតំបន់អឺរ៉ុប ប៉ុន្តែនៅរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះ អាមេរិកខាងជើងបានក្លាយជាទីផ្សារធំជាងគេរបស់ Bugatti វិញម្ដង។

យ៉ាងណាក្ដី Bugatti មិនបានបញ្ជាក់អំពីចំនួនលក់ដែលខ្លួនទទួលបាននៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះឡើយ ដោយបានត្រឹមអះអាងថាអាមេរិកខាងជើងជាទីផ្សារធំជាងគេរបស់ខ្លួនតែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Bugatti បានឲ្យដឹងថារថយន្ត Chiron Super Sport ដែលទើបបង្ហាញវត្តមានកាលពីថ្ងៃទី៨ ខែមិថុនា កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សារអាមេរិកខាងជើង ហើយក្រុមហ៊ុនរំពឹងថាអាមេរិកខាងជើងនឹងបន្តក្លាយជាទីផ្សារធំរបស់ខ្លួននៅពេញមួយឆ្នាំ២០២១តែម្ដង។

រថយន្ត Chiron Super Sport គឺបានផលិតឡើងផ្អែកតាមរថយន្តកំពូលល្បឿន Chiron Super Sport 300+ ដោយមានការទម្លាក់ល្បឿនបន្តិចបន្តួចសម្រាប់ការប្រើប្រាស់តាមទីសាធារណៈ។ រថយន្តនេះនៅតែអាចផលិតកម្លាំងបាន ១៥៨០សេះ ប៉ុន្តែល្បឿនអតិបរមាបានកំណត់នៅត្រឹម ៤៤០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម