អេមណាស់! Nissan 370Z ថ្មី ថែមពណ៌ថ្មី ២ តម្លៃចាប់ពី ៣ ម៉ឺនដុល្លារ

គិត​រហូត​មក​ដល់​ពេល​នេះ រថយន្ត Nissan 370Z មានអាយុកាល ១៣ ឆ្នាំហើយ ។ ឥឡូវនេះ ​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ Nissan បានបញ្ចេញ 370Z ស៊េរីថ្មី ដោយបន្ថែម​ពណ៌​ថ្មី​ចំនួន ២ គឺ ពណ៌​ខៀវ Deep Blue Pearl និង ពណ៌​ស (Pearl White)។

Nissan 370Z ប្រើ​ម៉ាស៊ីន​ចំណុះ ៣,៧ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៣២ សេះ ដំណើរការ​ជាមួយ​ប្រអប់​លេខ​ដៃ ៦ វគ្គ ឬ លេខ​អូតូ ៧ វគ្គ។ ចំណែក​ឯ​ជម្រើស​ម៉ូដែល Nissan 370Z Nismo នឹង​ទទួល​បាន​ម៉ាស៊ីន​កម្លាំង ៣៥០ សេះ , ប្រើ​ប៉ុង ២ , ប្រព័ន្ធ​បូម​ 4-wheel independent suspension , ហ្វ្រាំង​ទំហំ​ធំ និង លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខាង​ក្រោម​នេះ​គឺ​ជា​តម្លៃ​រថយន្ត Nissan 370Z គ្រប់​ម៉ូដែល​ទាំង​អស់នៅ​លើ​ទីផ្សារ​បរទេស៖

  • 370Z Coupe លេខ​ដៃ ៦ វគ្គ តម្លៃ ២៩ ៩៩០ ដុល្លារ​
  • 370Z Coupe លេខ​អូតូ ៧ វគ្គ តម្លៃ ៣១ ៣៩០ ដុល្លារ​
  • 370Z Coupe Sport លេខ​ដៃ ៦ វគ្គ តម្លៃ ៣៣ ៧២០ ដុល្លារ
  • 370Z Coupe Sport Touring លេខ​ដៃ ៦ វគ្គ តម្លៃ ៣៨ ០៩០ ដុល្លារ​
  • 370Z Coupe Sport Touring លេខ​អូតូ ៧ វគ្គ តម្លៃ ៣៩ ៣៩០ ដុល្លារ
  • 370Z Coupe Nismo លេខ​ដៃ ៦ វគ្គ តម្លៃ ៤៥ ៦៩០ ដុល្លារ​
  • 370Z Coupe Nismo លេខ​អូតូ ៧ វគ្គ តម្លៃ ៤៧ ០៩០ ដុល្លារ
  • 370Z Roadster លេខ​អូតូ ៧ វគ្គ តម្លៃ ៤១ ៨២០ ដុល្លារ​
  • 370Z Roadster Touring លេខ​អូតូ ៧ វគ្គ តម្លៃ ៤៦ ៥៧០ ដុល្លារ
  • 370Z Roadster Sport Touring លេខ​អូតូ ៧ វគ្គ តម្លៃ ៤៩ ៤0០ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម