អេមណាស់! Toyota ចេញ C-HR ប្រភេទ GR Sport តម្លៃតែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានបន្តពង្រីកត្រកូល GR Sport របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីបានបញ្ចេញរថយន្ត C-HR GR-Sport ដើម្បីប្រជែងនឹងគូប្រកួតរបស់ខ្លួន។

រថយន្ត Toyota C-HR GR Sport ឆ្នាំ២០២១ នេះ ទទួលបានការអាប់ដេតលើរូបរាងខាងក្រៅ ដូចជា កាងមុខ, ប៉ាណាមុខ, អំពូលកាត់អ័ភ្ទ ជាដើម។ ជាមួយគ្នានេះដែរ វាបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញ និងចង្កៀងមុខ LED ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការតុបតែងបានបន្តអាប់ដេតដល់ផ្នែកខាងក្នុងកាប៊ីន ជាមួយនឹងពូកស្បែកពណ៌ខ្មៅ, ឡូហ្គូ GR, អេក្រង់កម្សាន្ត ៨អ៊ីញ, កុងទ័រ ៤,២អ៊ីញ, មុខងារផែនទី, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, Speaker ៦គ្រាប់, ហ្វ្រាំងដៃអេឡិចត្រូនិច និង ផ្លិតទឹកអូតូ​​​​​​​ ផងដែរ។

ចំពោះផ្នែកសុវត្ថិភាពវិញ វាមានរួមបញ្ចូលទាំងមុខងារ pre-collision system with nighttime and daytime pedestrian, daytime cyclist detection, emergency steering, lane tracing with steering support, road-sign recognition, blind spot monitoring, rear cross-traffic alert និង កាមេរ៉ាមើលក្រោយ ទៀតផង។

រថយ្ត C-HR GR Sport នេះបំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១២៨សេះ។ អ្វីដែលរឹតតែពិសេស វាក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម ធ្វើឲ្យវាទាបជាងមុន ១៥មីល្លីម៉ែត្រ, កែកុនប្រព័ន្ធបូម និងដងទប់លំនឹង ជួយឲ្យការបើកបរកាន់តែប្រសើរជាងមុន។

រថយន្តនេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៧ ៦៦៥ដុល្លារអូស្ត្រាលី ឬប្រហែល ២៧ ៨០០ដុល្លារ ថ្លៃជាងម៉ូដែល C-HR ប្រភេទធម្មតា ២ ៦០០ដុល្លារអូស្ត្រាលី ឬប្រហែល ១ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម