
រថយន្តអគ្គិសនី Toyota bZ 2026 ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលមានតម្លៃទាបជាងស៊េរីមុន គឺចាប់ពី ៣៤ ៩០០ដុល្លារ ដែលជាតម្លៃទាក់ទាញដ៏ខ្លាំង ហើយមិនតែប៉ុណ្ណោះ វាមកជាមួយចម្ងាយកាន់តែឆ្ងាយជាងមុនទៀតផង។
យ៉ាងណាមិញ តម្លៃរបស់រថយន្តនេះក៏មានខ្ពស់ជាងនេះផងដែរ ទៅតាម option នីមួយៗ។ Option ទាបជាងគេគឺ XLE FWD បំពាក់អាគុយទំហំ ៥៧,៧គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៣៨០គីឡូម៉ែត្រ ហើយ option ដែលខ្ពស់ជាងនេះរួមមាន៖
-XLE FWD Plus: តម្លៃ ៣៧ ៩០០ដុល្លារ ទំហំអាគុយ ៧៤,៧គីឡូវ៉ាត់ម៉ោង បើកបានចម្ងាយ ៥០៥គីឡូម៉ែត្រ។
-Limited: ជា option ប្រណិតតម្លៃចាប់ពី ៤៣ ៣០០ដុល្លារ ដោយមានបន្ថែមដូចជា ដំបូលប៉ាណូរ៉ាមិក កញ្ចក់មើលក្រោយឌីជីថល និងមាន spoiler ដំបូលក្រោយ ២ដាច់ដោយឡែក។
គួរដឹងថា សម្រាប់ស៊េរីឆ្នាំ២០២៦ និងគោលដៅទីផ្សារអាមេរិកនេះ Toyota បានដកអក្សរ ២តួចេញ 4X ដោយបន្សល់ត្រឹមតែ bZ តំណាងឲ្យពាក្យ Beyon Zero។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ Toyota bZ នេះ មកជាមួយរន្ធសាក NACS ដែលអាចសាកនៅស្ថានីយ Tesla បានជាង ២៥ ០០០កន្លែងក្នុងប្រទេសអាមេរិកទៀតផង៕