អ្នកស្រាវជ្រាវកំពុងរិះរកវិធីសាកភ្លើង ១០នាទី ជិះបាន ៣២១ គីឡូម៉ែត្រ

​ពីរ​ចំណុច​ដែល​អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​លើ​រថយន្ត​អគ្គិសនី​នោះ​គឺ​អាគុយ​ដែល​ជិះ​បាន​ចម្ងាយ​ឆ្ងាយ និង​ការ​សាក​​ឆាប់​ពេញ។ នៅ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ Penn State ជឿជាក់​ថា​ពួក​គេ​រក​ឃើញ​វិធី​សាស្ត្រ​មួយ​​​ដែល​អាច​ជួយ​ដោះ​ស្រាយ​ដល់​បញ្ហា​សាក​អាគុយ​​មិន​ងាយ​ពេញ។

អ្នក​វិទ្យាសាស្ត្រ​បាន​មើល​ឃើញ​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​នៅ​លើ​ស្មាតហ្វូន ហើយ​ដោយ​ប្រាស់​បច្ចេកវិទ្យា​ប្រភេទ​នេះ ពួក​គេ​អាច​បង្កើត​បាន​នូវ​ការ​សាក​ថ្ម​ឆាប់​ពេញ​​បំផុត (Extreme Fast Charging) នៅ​លើ​អាគុយ​លីចូម។ តាម​ការ​ប៉ាន់​ស្មាន​របស់​ពួក​គេ វា​អាច​ជួយ​ឲ្យ​យានយន្ត​បើកបរ​បាន​ចម្ងាយ ៣២១ គីឡូម៉ែត្រ បន្ថែម​ទៀត ដោយ​ការ​សាក​ថ្ម​ត្រឹម​តែ ១០ នាទី។

ពាណិជ្ជកម្ម

យ៉ាងណាក្ដី​ដើម្បី​ឲ្យ​បច្ចេកវិទ្យា​សាក​ថ្ម​នេះ​អាច​ប្រើ​ប្រាស់​លើ​រថយន្ត​បាន​ជា​ផ្លូវ​ការ អាច​នឹង​​ត្រូវ​ចំណាយ​ពេល​ស្រាវជ្រាវ​បន្ថែម​ទៀត ហើយ​បច្ចេកវិទ្យា​នេះ​អាច​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​យានយន្ត​អគ្គិសនី​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ​អគ្គិសនី, រថយន្ត​អគ្គិសនី និង​ក្ដារ​ស្គី​អគ្គិសនី​ជា​ដើម៕​​​

Sponsored