នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ ក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ពួកគេបានដាក់កំណត់គោលដៅថ្មីដើម្បីជួុយឲមានការប្រើប្រាស់នូវយានយន្តអគ្គិសនីនៅក្នុងប្រទេសខ្លួនឲបានចំនួនលើសពី ១៥ លានគ្រឿង នៅតាមដងផ្លូវ មុខឆ្នាំ២០៣០។
ក្នុងចំណោមយានយន្តអគ្គិសនីទាំង ១៥ លានគ្រឿង នេះ ទោចក្រយានយន្តអគ្គិសនីនឹងមានចំនួន ១៣លានគ្រឿង ខណៈដែលយានយន្តធុនស្រាស ឫរថយន្តគ្រួសារ នឹងមានចំនួន ២ លានគ្រឿង។
ក្នុងនោះលោក Rachmat Kaimuddin អនុក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយបញ្ជាក់សង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូនេស៊ីបានកំណត់គោលដៅថ្មី ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់នូវទោចក្រយានយន្ត ឫរថយន្ត ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កើនការប្រើប្រាស់នូវយានយន្តអគ្គិសនីវិញ ដោយផ្តល់ជូននូវលក្ខណៈសម្បត្តិជាច្រើនទៅលើការប្រើប្រាស់នូវយានយន្តអគ្គិសនីរួមមានតម្លៃសមរម្យ និងទុកចិត្តបានក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាមួយគោលបំណងលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ, កាត់បន្ថយការបញ្ចេញឧស្ម័នពុល និងដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗរបស់អ្នកប្រើប្រាស់យានយន្តអគ្គិសនី៕