
Mercedes-Benz Cambodia នឹងរៀបចំកម្មវិធីដ៏ពិសេសមួយសម្រាប់ឲ្យបងប្អូន ដែលជាអ្នកប្រើប្រាស់រថយន្ត មានឱកាសបានជួបជាមួយអ្នកជំនាញបច្ចេកទេស មកពីរោងចក្រ Mercedes Benz ប្រទេសអាល្លឺម៉ង់ផ្ទាល់តែម្តង ដោយឥតគិតថ្លៃ។

ឱកាសដ៏ពិសេសនេះ នឹងធ្វើឡើងពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយបងប្អូននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ
-ការប្រឹក្សាយោបល់បន្ថែម ពីការប្រើប្រាស់និងថែទាំរថយន្តឲ្យបានត្រឹមត្រូវ
-ទទួលបានកាដូដ៏ស្រស់ស្អាត
ចូលរួមក្នុងកម្មវិធីនេះ ទទួលបានទាំងចំណេះដឹងអំពីរថយន្ត និងការត្រួតពិនិត្យ ពីអ្នកជំនាញផ្ទាល់ ដូច្នេះសូមកុំឲ្យខកខានឱកាសដ៏ល្អនេះ សូមធ្វើការកក់ទុកមុនឥឡូវនេះ!!

សូមជម្រាបថា ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបាន សិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅ ព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន RMA Cambodia មានក្រុមអ្នកបច្ចេកទេសដែលបានទទួលការ បណ្តុះបណ្តាលកម្រិតខ្ពស់ប្រកបដោយជំនាញ និងចំណេះដឹង ដើម្បីធានាស្តង់ដារ និងសុវត្ថិភាពរថយន្ត Mercedes-Benz ទាំងអស់។
ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ អាចមកទទួលសេវាកម្មត្រួតពិនិត្យ ជួសជុល និងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz របស់ក្រុមហ៊ុន RMA Cambodia ដែលមានបំពាក់ឧបករណ៍ និងបរិក្ខារទំនើបៗ ក្នុងការស្វែងរកកំហូចប្រកបដោយប្រសិទ្ធភាព ផ្តល់នូវដំណោះស្រាយដ៏ល្អ និងទាន់ពេលវេលាសម្រាប់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖ 011 726 988 / 078 899 915 / 078 899 916
ទីតាំងរបស់ Mercedes-Benz Cambodia :ផ្លូវសម្តេចហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) កែងផ្លូវឧកញ្ញាហ៊ុននាង ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ




















