ក្រុមហ៊ុនរថយន្តយក្យជប៉ុនចំនួន ២ ផ្អាកគម្រោងសាងសង់រោងចក្រផលិតអាគុយ EV ក្នុងស្រុក

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនចំនួន ២ រួមមាន Toyota និង Nissan បានលុបចោលផែនការសម្រាប់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងរបស់ពួកគេនៅក្នុងប្រទេសជប៉ុន ដោយសារតែប្រាក់ចំណូលរបស់ Nissan មានធ្លាក់ចុះយ៉ាងខ្លាំង ។

ក្នុងនោះ Nissan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយរដ្ឋាភិបាលក្នុងតំបន់សម្រាប់រោងចក្រអាគុយរថយន្តអគ្គិសនីកាលពីខែមករា ឆ្នាំ ២០២៥ ជាមួយគម្រោងទឹកប្រាក់ចំនួន ១,០៦ ពាន់លានដុល្លារ ផលិតអាគុយប្រភេទ LFP ហើយដំឡើងវានៅក្នុងរថយន្តអគ្គិសនីតូចៗ ដែលចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធ ២០២៨ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន (METI) បានសន្យាផ្តល់ប្រាក់ឧបត្ថម្ភដល់ទៅជាង ៣៧០ លានដុល្លារ ក៏ដោយ ក៏ប្រាក់ចំណេញធ្លាក់ចុះរបស់ Nissan បានធ្វើឲ្យខ្លួនមិនអាចអនុវត្តផែនការនេះបានដែរ ។ មិនត្រឹមតែប៉ុណ្ណោះ នៅដើមនិទាឃរដូវនេះ ក្រុមហ៊ុន Toyota ក៏បានពន្យារពេលការសាងសង់រោងចក្រផលិតថ្មសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយរបស់ខ្លួនផងដែរ ។

គួរបញ្ជាក់ផងដែរថា ថ្មរបស់រថយន្តអគ្គិសនីមានតម្លៃប្រហែល ៣០% នៃរថយន្តអគ្គិសនីសុទ្ធទាំងមូល ដែលជាកត្តាសំខាន់សម្រាប់ម៉ូដែលមួយដើម្បីប្រកួតប្រជែងក្នុងតម្លៃ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម