ចំនួនលក់នៃរថយន្ត Chevrolet Camaro បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ ដោយសារតែបញ្ហាកូវីដ១៩។ ទោះជាយ៉ាងណា រថយន្ត Ford Mustang និង Dodge Challenger បានលក់ដាច់គ្រាន់បើជាងវិញ។
ក្នុងត្រីមាសទី២ នេះ រថយន្ត Camaro ចំនួន ៦ ៦៧៥គ្រឿង ត្រូវបានលក់ចេញនៅសហរដ្ឋអាមេរិក ធ្លាក់ចុះ ៤៦,៣១% បើប្រៀបធៀបនឹងចំនួនលក់សរុប ១២ ៤៣៣គ្រឿង កាលពីត្រីមាសទី២ ឆ្នាំ២០១៩។
មិនតែប៉ុណ្ណោះ នៅលើទីផ្សារដទៃទៀត Chevrolet ក៏លក់រថយន្ត Camaro មិនដាច់ដែរ ជាក់ស្តែងដូចជា កូរ៉េខាងត្បូង បាន ១៥គ្រឿង, មិចស៊ីកូ ៨គ្រឿង និង ប្រេស៊ីល បានតែ១គ្រឿងគត់។
ដោយឡែក ដៃគូប្រជែងដូចជា Ford Mustang លក់ដាច់ច្រើនជាង សរុប ១៥ ៧១៧គ្រឿង (ធ្លាក់ចុះ ២៧,៣២%) និង Dodge Challenger លក់ដាច់ ៩ ៨៨០គ្រឿង (ធ្លាក់ចុះ ៣៥,១៦%) ក្នុងត្រីមាសទី២ នៃឆ្នាំ២០២០ នេះ៕