៥ឆ្នាំទៀត Maserati នឹងផលិតតែឡានអគ្គិសនីសុទ្ធ

យោងតាម CEO ក្រុមហ៊ុន Maserati បានឲ្យដឹងថា ម៉ាករថយន្តមួយនេះនឹងក្លាយជាម៉ាករថយន្តអគ្គិសនី ក្នុងរយៈពេល ៥ឆ្នាំទៀត មិនថាវាដំណើរការដោយ Hybrid ឬ ថាមពលអគ្គិសនីសុទ្ធ នោះទេ។

គួរឲ្យដឹងថា Maserati នឹងបញ្ចេញ SUV ថ្មីមួយម៉ូដែលទៀតនៅឆ្នាំក្រោយ ឈ្មោះថា Grecale ហើយវានឹងផ្តល់ទាំងជម្រើសប្រភេទម៉ាស៊ីនចំហេះក្នុង (ប្រើសាំង) និង Hybrid។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

“រថយន្ត Gran Turismo និង Gran Cabrio ថ្មីនឹងមានជម្រើសថាមពលអគ្គិសនីដែរ ហើយគ្រប់រថយន្តទាំងអស់របស់យើងនឹងដំណើរការដោយថាមពលអគ្គិសនី ក្នុងរយៈពេល ៥ឆ្នាំទៀត”។ នេះបើតាមការបញ្ជាក់របស់ CEO ខាងលើ។

ទោះជាយ៉ាងណាក៏ដោយ Maserati អះអាងថា រថយន្ត Grecale SUV ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ នឹងចេញនាពេលក្រោយទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម