កក្រើកទីផ្សារកម្ពុជា! រថយន្ត MG RX5 Reborn ឆ្នាំ២០២៣ និងរថយន្តអគ្គិសនី MG Marvel R សម្ភោធដាក់លក់ជាផ្លូវការហើយ

នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៣ ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវរថយន្តអគ្គិសនីដំបូងគឺ MG Marvel R ជាមួយនឹងរថយន្តជំនាន់ថ្មីនៃ MG RX5 Reborn ស៊េរីឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ក្នុងពេលវេលាដ៏ពិសេសនេះ, MG មិនមែនបើកបង្ហាញតែរថយន្តស៊េរីថ្មីមួយម៉ូឌែលទេ ប៉ុន្តែ MG បានបង្ហាញនូវម៉ូឌែលថ្មីចំនួន២ ដែលធ្វើអោយទាក់ដល់បេះដូងអតិថិជនជាច្រើនសម្រាប់រថយន្តប្រភេទ SUV និងរថយន្តអគ្គិសនីដែលមានការរចនាបែបអនាគតនិងពិតជាពិសេសសម្រាប់អតិថិជនដែលស្រលាញ់បរិស្ថាន។

កម្មវិធីបានប្រព្រឹត្តិទៅយ៉ាងអស្ចារ្យសម្រាប់ការសម្ភោធជាផ្លូវការរថយន្តស៊េរីថ្មី MG RX5 Reborn និងរថយន្តអគ្គិសនី MG Marvel R អមជាមួយការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយផងដែរ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះបានចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃក្រុមហ៊ុន ធី អេហ្វ ម៉ូទ័រ ខេមបូឌា, ភ្ញៀវកិត្តិយសពីក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រុមហ៊ុនប្រេងឥន្ធនះតូតាល់, អ្នកជំនាញផ្នែករថយន្តនិងមានវត្តមានតារាល្បីៗជាច្រើនរូបដូចជា លោក ម៉ម ពេជ្ជរិទ្ធិ, កញ្ញា ឡេង ឡេង, កញ្ញា វីហ្សា និងលោក សុភក្រ្ត ក៏ដូចជាអតិថិជន MG និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តជំនាន់ថ្មីប្រភេទ SUV ដែលលក់ដាច់ខ្លាំងបំផុតគឺ MG RX5 Reborn ស៊េរីឆ្នាំ២០២៣បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយតម្លៃពិតជាពិសេសត្រឹមតែ ៣៩ ៩៩០ តែប៉ុណ្ណោះ(ប្រម៉ូសិនសម្រាប់ខែកុម្ភៈ) និងមានលក្ខណះពិសេសជាច្រើនចំណុចដែលពិតជាមានភាពទំនើបទាន់សម័យ, កម្លាំងខ្លាំង, មានភាពធំទូលាយនិងប្រណិតជាងមុនដែលផ្តល់នូវផាសុកភាពនិងមានសុវត្ថិភាពខ្ពស់ជាងមុន។ រថយន្ត MG RX5 Reborn មានការរចនាថ្មីទាំងស្រុងទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅ ដែលផ្តល់នូវដំណើរការនៃការបើកបរកាន់តែអស្ចារ្យជាងមុន ហើយរថយន្ត MG RX5 Reborn ស៊េរីថ្មីគឺបានរចនាឡើងដើម្បីផ្ដល់នូវផាសុកភាព, សុវត្ថិភាព និងការបើកបរដ៏មានប្រសិទ្ធិភាពជាមួយភាពឆ្លាតវៃនិងភ្ផាប់នូវបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរ។

បន្ថែមលើសពីនេះ, MG ក៏បានបង្ហាញនូវរថយន្តអគ្គិសនី MG Marvel R ស៊េរីឆ្នាំ២០២៣ ដែលនេះជារថយន្តអគ្គិសនីចុងក្រោយគេបង្អស់ដែលទើបតែមានវត្តមានក្នុងប្រទេសកម្ពុជាបន្ទាប់ពី MG បានបង្ហាញរួចមកហើយនូវម៉ូឌែឡ ZS EV, ប៉ុន្តែវាពិតជាមានភាពល្អប្រសើរជាងមុនជាមួយការបើកបរសន្សំសំចៃខ្ពស់នឹងគ្មានការបញ្ចេញជាតិពុលទៅបរិយាកាស (Zero emission) ការសាកថ្មីពេញអាចបើកបរបានរយៈចម្ងាយឆ្ងាយនិងមានបច្ចេកវិទ្យាទំនើបចុងក្រោយដែលអាចសាកថ្មបានលឿននិងមានការសន្សំសំចៃខ្ពស់ដែលស័ក្តសមសម្រាប់រថយន្តបែបអនាគត។ MG ក៏បានបង្កើនការលក់កាន់តែល្អជាមួយរថយន្តអគ្គិសនីដែលបានបណ្តុះចិត្តអតិថិជនឱ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាខ្ពស់និងទាន់សម័យកាលឈានមុខគេ។

ក្នុងពេលវេលាដ៏អស្ចារ្យនេះ លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន ធី អេហ្វ ម៉ូទ័រ ខេមបូឌា បានមានប្រសាសន៍លើកឡើងថា “ចាប់តាំងពីឆ្នាំ២០០៩មកម្លេះដែល MG បានមានវត្តមាននៅប្រទេសកម្ពុជាជាមួយនឹងការចាប់ផ្តើមលក់ចេញដំបូងត្រឹមតែ៥គ្រឿងក្នុង១ខែ ប៉ុន្តែមកដល់ពេលនេះយើងមានការលក់ចេញលើសពី១០០គ្រឿងក្នុង១ខែ, ហើយការរីកចម្រើនមួយនេះក៏៏ដោយសារតែប្រជាជនកម្ពុជាទទួលស្គាល់នូវតម្លៃដ៏សមរម្យនៃរថយន្ត MG ជាមួយនឹងគុណភាពល្អ ហើយការផ្តល់សេវាកម្មជូនអតិថិជនក៏កាន់តែល្អ។ ក្រុមហ៊ុន MG ក៏បានសម្រេចនូវសមិទ្ធិផលជាច្រើនដូចជា ការពង្រីកថ្មីនៃអគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លា ជាមួយនឹងការបង្កើតសាខាថ្មីនៃ MG សាខាផ្លូវ៦០ម៉ែត្រ ហើយក៏បានបន្ថែមជាមួយមជ្ឃមណ្ឌលថែទាំនិងជួសជុលរថយន្ត MG នៅសាខាខេត្តសៀមរាបដើម្បីផ្ដល់ជូននូវសេវាកម្មកាន់តែងាយស្រួលនិងឆាប់រហ័សជូនដល់អតិថិជនរបស់យើងដែលស្ថិតនៅខេត្តជុំវិញសៀមរាបដែរ។ លោកបានបន្តទៀតថា យើងខ្ញុំក៏មិនអាចឈរនៅទីនេះបានដែលបើគ្មានគ្រួសារ MG ដែលតែងតែគាំទ្រនិងមានទំនុកចិត្តមកលើរថយន្ត MG កន្លងមក ហើយយើងបានប្តេជ្ញាថានឹងផ្ដល់ជូននូវសេវាកម្មកាន់តែល្អអមជាមួយនឹងរថយន្តទំនើបទាន់សម័យកាលជូនដល់ប្រជាជនកម្ពុជាយើង ដូចជារថយន្តប្រភេទ SUV ស៊េរីថ្មីទាំង ២ម៉ូឌែលដែលបានបើកសម្ពោធនារាត្រីនេះ ហើយវានឹងជួយពង្រឹងបន្ថែមដល់ក្រុមហ៊ុន MG ឱ្យកាន់តំណែងចំណាត់ថ្នាក់លេខ៣នៃទីផ្សាររថយន្តរថយន្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣នេះ៕

លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន ធី អេហ្វ ម៉ូទ័រ ខេមបូឌា

ផ្ទាំងផ្សាយពាណិជ្ជកម្ម