កប់ណាស់ ! Audi Q7 ឆ្នាំ ២០២០ កែមុខមាត់ថ្មីស្រដៀង Q8

Audi បានដាក់បង្ហាញរូបរាង Q7 ស៊េរី​ឆ្នាំ ២០២០ ផ្លូវការ ដោយទទួលបានការរចនាថ្មីស្រដៀងទៅនឹងម៉ូដែល Q8 ។ SUV បំពាក់​កៅអី ៣ ជួរ​នេះ នឹង​ត្រូវ​បង្ហាញ​ជាផ្លូវការ​នៅ​អឺរ៉ុបក្នុង​ពាក់កណ្តាល​ខែ​កញ្ញា ។

កំណែ​ធំ​បំផុត​មួយ​លើ Audi Q7 ស៊េរី​ថ្មី គឺ​ការ​បំពាក់​ប្រព័ន្ធ Electromechanical Active Roll Stabilization ដែល​ជួយ​កាត់បន្ថយ​ចលនា​នៃ​តួ​រថយន្ត​លើ​ផ្លូវ​រលាក់ ហើយ​នៅ​ពេល​រថយន្ត​បើក​លើ​ផ្លូវ​កោង វា​នឹង​ជួយ​កាត់បន្ថយ​ការ​ផ្អៀង​នៃ​តួ​ខ្លួន​រថយន្ត​យ៉ាង​ល្អ​បំផុត ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV របស់​អាល្លឺម៉ង់​ខាងលើ​ក៏​ទទួល​បាន​ការ​កែ​មុខ​មាត់​ថ្មី ដោយ​ប្រើ​ចង្កៀង​មុខ​ប្រភេទ HD Matrix LED Laser , ប៉ាណា និង រន្ធបឺតខ្យល់​ផ្នែក​ខាង​មុខ​ថ្មី ព្រមទាំង​ចង្កៀង និង រូបរាង​ផ្នែក​ខាងក្រោយ​ថ្មី​ទៀត​ផង ។

រថយន្ត Q7 ឆ្នាំ ២០២០ នឹង​ប្រើ​ម៉ាស៊ីន ដូចជា ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ២២៨ សេះ និង ២៨២ សេះ , ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង កម្លាំង ៣៣៥ សេះ និង ម៉ាស៊ីន Plug-in Hybrid ផង​ដែរ ។ ម៉ាស៊ីន​ទាំងអស់​នេះ​ដំណើរការ​ជាមួយ​ប្រអប់លេខ​អូតូ ៨ វគ្គ ប្រភេទ Tiptronic និង ប្រព័ន្ធបើកបរ​ប៉ុងពីរ Quattro AWD ។

ដោយឡែក ផ្នែកខាងក្នុងវិញ Q7 ក៏​បាន​បំពាក់​ប្រព័ន្ធ​កម្សាន្ត-ព័ត៌មាន MMI ជំនាន់​ចុងក្រោយ​បង្អស់ ជាមួយ​នឹង​អេក្រង់​ដ៏​ធំ​ចំនួន ២ នៅ​ផ្នែកកណ្តាល​នៃ​តាប្លូ រួមទាំង​កុងទ័រ​ឌីជីថល Audi’s Virtual Cockpit មក​ស្តង់ដារ​តែម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម