កប់សារី! Suzuki Let’s ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ លើទីផ្សារក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បញ្ចេញនូវម៉ូតូម៉ូឌែល Let’s ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ជាមួយនឹងរូបរាងបែបស្ព័រ និងចាប់ពីតម្លៃ ១ ៣៣០ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Let’s មានទំហំប្រវែង ១៨៥៤ មម, ទទឹង ៦៨០ មម, កម្ពស់ ១០៤០ មម និងកម្ពស់ពីដីមកកែបម៉ូតូ ១៣៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៣.៥ លីត្រ និងទម្ងន់ ៩១ គីឡូក្រាមផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ Suzuki Let’s ភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរសុវត្ថិភាពពីរជាន់ ដែលមានភាពជឿជាក់ពេលចត ងាយស្រួលប្រើប្រាស់ ងាយស្រួលចាក់សោរភ្លាមៗ និងហ្វ្រាំងឌីសខាងមុខ មានភាពជឿជាក់ពេលបើកបរ ឈប់យ៉ាងមានប្រសិទ្ធភាព ។

Suzuki Let’s ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង 4-stroke ជានឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១១២,៧ សេសេ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-belt ។

Suzuki Let’s បានបំពាក់ផ្នែកខាងមុខជាមួយប៊ូម Telescopic shock ខណៈដែលខាងក្រោយប៊ូមរ៉ឺស័រ ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៨០/៩០-១៤M/C ៤៦P ជាដើម។

យ៉ាងណាមិញចំពោះម៉ូតូ Suzuki Let’s ស៊េរីឆ្នាំ២០២២ មានជម្រើស ៣ ពណ៍ រួមមាន (blue-gray, red-brown និង white-gray)៕

ប្រភព៖ th-bigbike 

ផ្ទាំងផ្សាយពាណិជ្ជកម្ម