កម្ពុជា ជាផ្នែកមួយរបស់ XPENG នៃតម្រាយផ្លូវ ៥០០០គ.ម សាកភ្លើង EV ល្បឿនលឿននៅអាស៊ាន

នៅថ្ងៃទី២០ ខែតុលានេះ ក្រុមហ៊ុន XPENG បាន​ប្រកាសជាផ្លូវការក្នុងការបញ្ចេញ​រថយន្តនៅកម្ពុជា រាប់ចាប់ពីម៉ូឌែល X9 MPV, G6, G7, G9 SUVs រហូតដល់ P7+ និង MONA MO3។

XPENG ក៏បាន​បញ្ជាក់​ពីការបើកជំពូកថ្មី​នៃបច្ចេកវិទ្យាសាកភ្លើង​សម្រាប់​រថយន្តអគ្គិសនីកម្លាំង 800V ដ៏ជឿនលឿនរបស់​ខ្លួន​នៅក្នុងប្រទេសនេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសអាស៊ាន៥ នៃគម្រោង​បណ្តាញ​សាកភ្លើង​ EV តាមបណ្តោយផ្លូវហាយវេដែលមានប្រវែងសរុប ៥០០០គីឡូម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការ​រវាង XPENG និងក្រុមហ៊ុន Charge+។

ប្រទេសអាស៊ាន ៥ ដែលស្ថិតនៅតាមបណ្តោយ​បណ្តាញសាកភ្លើង EV របស់ក្រុមហ៊ុនទាំង២នេះ រួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា និងវៀតណាម ដែលអាចឲ្យសាកភ្លើងរថយន្ត XPENG ពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ។ គម្រោងនេះ ធ្វើឡើងជាពិសេសសំដៅដល់អ្នកប្រើប្រាស់ EV ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម