កម្មវិធីដេញថ្លៃរថយន្តដំបូងគេ នៅប្រទេសកម្ពុជា បានដាក់អោយប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២

ក្រុមហ៊ុន Renet Japan (Cambodia) Co,Ltd បានរៀបកម្មវិធី ការដាក់សម្ភោធប្រើប្រាស់ជាផ្លូវការ កម្មវិធី BidNowដែលជាកម្មវិធី ដេញថ្លៃរថយន្តដំបូងគេនៅប្រទេសកម្ពុជាលើទូរស័ព្ទ ដែលមានឈ្មោះថា BidNow បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២២ ។ BidNow KH ជាកម្មវិធីទូរស័ព្ទដែលផ្តល់សេវាកម្ម ដាក់ដេញថ្លៃ រថយន្ត ដែលអ្នកប្រើប្រាស់អាច ចូលរួមដាក់លក់ និងចូលរួមដេញថ្លៃ​ ទិញរថយន្ត នៅលើកម្មវិធី BidNow នេះបានយ៉ាងងាយស្រួល នេះជាកម្មវិធីកម្មវិធីដំបូងគេ ដេញថ្លៃដំបូងនៅក្នងប្រទេសកម្ពុជា។​ កម្មវិធីនេះបានរៀបចំឡើងស្តិតនៅទីតាំង ឃ្លាំងរថយន្ត BidNow ស្ថិតនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ។ នៅក្នុងឱកាសដាក់សម្ភោធអោយប្រើប្រាស់កម្មវិធី BidNow ក៏មានការដាក់ដេញថ្លៃរថយន្តទំនើបៗជាច្រើនគ្រឿងដែលមានតម្លៃ ចាប់ពី ២ ៩៩៩ដុល្លារ ឡើងទៅ។

ថ្លែងនៅឱកាសបើកម្មវិធី នឹងព្រមទាំងកិច្ចសម្ភាសន៍ លោក តូស៊ីយ៉ា ម៉ាស្សឹអូ (TOSHIYA MATSUO) ជាអគ្គនាយក ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) ឯ.ក ក៏ជា Group CEO ដែលកាន់ការងារនៅប្រទេសកម្ពុជា បានបង្ហើបប្រាប់សារពត័មានថា “លោកពិតជាមានសេចក្តីរំភើបរីករាយមែនទែន ដែលអតិថិជន ក៏ដូចជាដៃគូរសហការ មានការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់កម្មវិធីដេញថ្លៃលើទូរសព្ទ BidNow ដែលជាកម្មវិធី ដេញថ្លៃរថយន្តដំបូងគេនៅប្រទេសកម្ពុជា មូលហេតុដែល​ ក្រុមហ៊ុនសម្រេចចិត្ត បង្កើតសេវាកម្មនេះឡើង ក៏ព្រោះតែ ក្រុមហ៊ុនរបស់យើងខ្ញុំមានបទពិសោធន៍ខ្ពស់ក្នុងការលក់រថយន្ត ដែលដំបូងឡើយ យើងចាប់ផ្តើមលក់រថយន្ត របសក្រុមហ៊ុនយើងផ្ទាល់តែម្តង ជាបទពិសោធន៍អស់រយះពេល ២ឆ្នាំ កន្លងមកពួកយើង បានដាក់ដេញថ្លៃ ជាទម្រង់ នៅទីតាំងឃ្លាំងផ្ទាល់ (Offline)  និង ដាក់ដេញថ្លៃតាមរយៈបណ្តាញសង្គម តេឡេក្រាម (Online) ដែលទាំងនេះ ជាការសន្សំបទពិសោធន៍របស់យើង ហើយឈានដល់ការបង្កើតកម្មវិធី សម្រាប់ដាក់អោយប្រើប្រាស់ជាសាធារណៈ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក តូស៊ីយ៉ា ម៉ាស្សឹអូ (TOSHIYA MATSUO) បានមានប្រសាសន៍បន្តទៀតថា “នៅថ្ងៃអនាគត ពូកយើងមានគំរោង បន្ថែម មុខងារ និងសេវាកម្មមួយចំនួនទៀតផងដែរ។ ហើយក្នុងថ្ងៃនេះផងដែរ ពូកយើងបាន ដាក់ប្រើប្រាស់សេវាកម្មដេញថ្លៃរបស់យើង តែនៅពេលខាងមុខ មិនត្រឹមតែរថយន្តទេ ម៉ូតូ​ សំភារះប្រើប្រាស់ និង គ្រឿងអេឡិចត្រូនិច សុទ្ធតែអាចប្រើប្រាស់សេវាកម្មដេញថ្លៃ នៅលើ BidNow បាន ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏មានគំរោងពង្រិកសេវាកម្មទាំងនេះ ទៅតាមបណ្តាខេត្តនានា នាពេលខាងមុខផងដែរ ” ។

ចំពោះកម្មវិធីដេញថ្លៃនៅក្នុងឱកាសនោះ ក៏បានរកឃើញអ្នកឈ្នះការដេញថ្លៃនៃរថយន្តទាំង ៤គ្រឿងផងដែរ ។ គួរបញ្ចាក់ផងដែរថា កម្មវិធីដាក់ដេញថ្លៃរថយន្ត BidNow បានប្រព្រឺត្តទៅជាស្ថាពរ អតិថិជនទាំងអស់គឺអាចដំណើរការប្រើប្រាស់ចាប់ពីពេលដាក់សម្ពោធនេះតទៅ។

  • សម្រាប់ព័ត៌មានបន្ថែម ៖ 098 407 333 / 085 666 582 (ក្រុមការងារ BidNow)
  • ទាញយក កម្មវិធី BidNow តាមរយៈ link តំណរខាងក្រោម ៖ https://bit.ly/3cd3Q7S

ផ្ទាំងផ្សាយពាណិជ្ជកម្ម