កម្មវិធីប្រកាសឡាន Hummer ប្រភេទអគ្គិសនី អាចត្រូវរំសាយចោល

នៅ​មាន​ជា​សំនួរ​ចោទ​សួរ​ថា​ ក្រុមហ៊ុន GMC នឹង​បន្ត​បង្ហាញ​ចេញ​រថយន្ត​ Hummer ប្រភេទ​អគ្គិសនី នា​ថ្ងៃ​ទី ២១ ខែ​ឧសភា​ដូច​ដែល​បាន​គ្រោង​ទុក​មុន​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ ឬ​បែប​ណា?

រូបភាព Render

កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មីនា អ្នក​នាំ​ពាក្យ​របស់ GMC និយាយ​ថា​ពួក​គេ​បាន​ឃ្លាំ​មើល​ស្ថានភាព​យ៉ាង​ជិត​ដិត​ ហើយ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​រំសាយ​កម្មវិធី​ចោល​នូវ​ឡើយ​ទេ​នា​ពេល​នោះ។ ប៉ុន្តែ​ពេល​នេះ​វិបសាយ MuscleCarsAndTrucks អះអាង​ថា​ពួក​គេ​បាន​ដឹង​ថា​កម្មវិធី​បង្ហាញ​ចេញ​រថយន្ត Hummer ប្រភេទ​អគ្គិសនី​ត្រូវ​បាន​រំសាយ​ចោល ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយ​មាន​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ប្រកាស​ចេញ​រថយន្ត​ Hummer អគ្គិសនី​ មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ថា​កម្មវិធី​នឹង​នៅ​បន្ត​ឬ​យ៉ាង​នោះ​ទេ។ មួយ​ទៀត​ ដោយ​សារ​តែ​រោងចក្រ​របស់​ក្រុមហ៊ុន General Motor ត្រូវ​បិទ នោះ​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី​ប្រហែល​ជា​​ត្រូវ​ផ្អាក​ផង​ដែរ។

យ៉ាងណាក្ដី​គេ​នៅ​រង់ចាំ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ក្រុមហ៊ុន GMC នៅ​ឡើយ​អំពី​ការ​រំសាយ​ចោល។ វា​អាច​ទៅ​រួច​ថា​ GMC អាច​នឹង​ធ្វើ​តាម​ក្រុមហ៊ុន Genesis និង Hyundai ដែល​កាល​ពី​ថ្មីៗ​នេះ​ពួក​គេ​សម្រេច​ធ្វើ​ការ​ប្រកាស​​រថយន្ត​ថ្មី​តាម​​រយៈ​អនឡាញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម