ក្រោយពីមានការរំសាយកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ឆ្នាំ ២០២០ នេះដោយសារជំងឺកូវីដ១៩ វាទំនងជាការរំសាយនេះត្រូវបន្តដល់កម្មវិធីសម្រាប់ឆ្នាំ ២០២១ ខាងមុខ។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្មីៗនេះចេញដោយសហព័ន្ធកម្មវិធី Geneva International Motor Show បានឲ្យដឹងថាចំពោះការរំសាយឆ្នាំនេះ ខ្លួនបានស្នើសុំកញ្ចប់ថវិកាពីរដ្ឋាភិបាលទីក្រុង Geneva ដើម្បីជួយដោះស្រាយដល់ការខាតបង់ដែលប៉ាន់ស្មានថាមានប្រមាណ ១១,៣លានដុល្លារ និងត្រៀមសម្រាប់កម្មវិធីបន្ទាប់។
សហព័ន្ធបានស្នើសុំថវិកាប្រមាណ ១៧,៣លានដុល្លារ ប៉ុន្តែការស្នើសុំនេះត្រូវបានច្រានដោយរដ្ឋាភិបាលនិយាយថាវាផ្ទុយពីលក្ខន្តិកៈរបស់មូលនិធិ។ ដោយសារហេតុផលនេះ ក្រុមហ៊ុនរថយន្តធំៗដែលចូលរួមក្នុងកម្មវិធីតាំងបង្ហាញរថយន្តនេះ បានលើកទឹកចិត្តឲ្យរៀបចំកម្មវិធីនាឆ្នាំ ២០២២ ខាងមុខ ដោយរំលងឆ្នាំ ២០២១ មួយឆ្នាំទៀត៕