កម្រិតស៊ីសាំងឡាន Genesis GV70 បានត្រឹមឲ្យគ្រប់គ្នាខកចិត្ត

រថយន្ត GV80 គឺជារថយន្ត SUV ដំបូងរបស់ម៉ាករថយន្ត Genesis ហើយក្រោយមកក្រុមហ៊ុនបានបញ្ចេញរថយន្ត SUV ថ្មីមួយទៀតគឺម៉ូដែល GV70 ដែលជាគូប្រជែងរបស់ BMW X3, Mercedes GLC និង Audi Q5។

រថយន្ត GV70 មានបំពាក់ដោយម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣០៤សេះ ហើយវាក៏មានជម្រើសម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៣៨០សេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះកម្រិតស៊ីសាំងរបស់រថយន្ត GV70 បើតាមការបង្ហាញរបស់ភ្នាក់ងារ EPA សម្រាប់ប្រភេទ៦ស៊ីឡាំង គឺមានកម្រិតស៊ីសាំងជាមធ្យម ១១,២លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ កម្រិតស៊ីសាំងរបស់ GV70 ប្រភេទ ៦ស៊ីឡាំងនេះ ឃើញថាមិនសូវល្អប្រសើរប៉ុន្មានឡើយ បើប្រៀបនឹងគូប្រជែងរបស់វា។

រថយន្ត BMW X3 ប្រភេទកម្លាំងខ្លាំងជាងគេមានកម្រិតស៊ីសាំងជាមធ្យម ៨,៧លីត្រ ខណៈដែល Mecedes GLC និង Audi Q5 មានកម្រិតស៊ីសាំង ៩,៤លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម