កសិករប្រទេសនេះ អាចយកដំណាំដូរជាមួយឡាន Toyota ថ្មីសន្លាងបាន

ក្រុមហ៊ុន Toyota do Brazil ដែលជាក្រុមហ៊ុនតូយ៉ូតាប្រចាំប្រទេសប្រេស៊ីល កំពុងតែពង្រីកសេវាកម្មរបស់ខ្លួនកាន់តែធំ ដែលអាចឲ្យកសិករយកដំណាំរបស់ពួកគេមកដោះដូរជាមួយនឹងរថយន្តថ្មីសន្លាងបាន។

សេវាកម្មដោះដូរនេះមានឈ្មោះថា Toyota Barter ដែលបានដាក់ចេញជាគម្រោងការសាកល្បងនៅក្នុងឆ្នាំ២០១៩ ហើយពេលនេះវាបានពង្រីកដល់រដ្ឋចំនួន៩នៅប្រទេសប្រេស៊ីល។ ក្រុមហ៊ុននិយាយថា ១៦% នៃការលក់ចេញរបស់ខ្លួនគឺមានចំណែកមកពីអតិថិជនស្ថិតនៅក្នុងវិស័យកសិកម្ម ដូចនេះការពង្រីកសេវាកម្មនេះគឺដើម្បីបម្រើសេវាកម្មជូនដល់អតិថិជនឲ្យបានកាន់តែប្រសើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលស្ថិតនៅក្នុងសេវាកម្មនេះនាពេលបច្ចុប្បន្នគឺមានរថយន្ត Hilux, SW4 SUV និងរថយន្ត Corolla Cross ដែលជារថយន្តអាចឲ្យអតិថិជនដោះដូរជាមួយនឹងដំណាំរបស់ពួកគេបាន។ បច្ចុប្បន្ននេះការដោះដូរប្រភេទនេះគឺមានតាមរយៈក្រុមជំនាញ នៅតាមហាងចែកចាយរថយន្ត Toyota មួយចំនួន ដែលក្រុមហ៊ុនគ្រោងនឹងពង្រីកវាឲ្យកាន់តែទូលំទូលាយ។

យ៉ាងណាក្ដីក្រុមហ៊ុន Toyota do Brazil មិនបានបញ្ជាក់ច្បាស់អំពីលក្ខខណ្ឌនៃការដោះដូរដំណាំជាមួយនឹងរថយន្តនេះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម