នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន ឌីលេវរីហេរ៉ូ ហៅកាត់ foodpanda បានធ្វេីការចុះហត្ថលេខលេីអនុស្សារណ:យោគយល់ជាដៃគូសហការផ្តល់ជូនម៉ូតូអគ្គីសនី ជូនដៃគូដឹកជញ្ជូន foodpanda លេីវិស័យដឹកជញ្ជូន ។
ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ នាទីតាំងសាខាផ្ទាល់របស់ក្រុមហ៊ុន VERYSWORDS ហៅកាត់ Pople station រួមជាមួយចំណាប់អារម្មណ៍ របស់លោក Chun Man Jong អគ្គនាយកក្រុមហ៊ុន VERYSWORDS វត្តមានរបស់ម៉ូតូអគ្គីសនីម៉ាក pople រួមជាមួយកិច្ចសហការ នេះជាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយ ការចំនាយរបស់ដៃគូដឹកជញ្ជូន នឹងអ្វីដែលរឹតតែពិសេសការប្រេីប្រាស់ប្រភេទម៉ូតូអគ្គីសនីនេះជាការរួមចំណែកកាត់បន្ថយផ្សែងឧស្មន័ពុលដែលបំផ្លាញបរិស្ថានថែមទៀតផង។
តាមរយៈ ការលេីកឡេីងរបស់ លោក ជួន គីមហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូនហ្វូតផេនដាប្រចាំព្រះរាជាណាចក្រកម្ពុជា
យល់ឃេីញថាអាត្រាកំណេីននៃអ្នកប្រេីប្រាស់យាន្តជំនិះដេីរដោយថាមពលអគ្គីសនី មានចំនួនគួរអោយកត់សម្គាល់ជាពិសេសដៃគូដឹកជញ្ជូនខ្លួនផ្ទាល់តែម្តង ក្រុមហ៊ុនបានខិតខំជំរុញបន្ថែមដេីម្បីអោយដៃគូដឹកជញ្ជូនទទួលបានការប្រេីប្រាស់ម៉ូតូអគ្គីសនីដំបូងគេដែលទទួលបានទាំងការសន្សំសំចៃខ្ពស់ នឹងដូចជាទទួលបានការកាត់បន្ថយខ្ទង់ចំនាយប្រចាំថ្ងៃផងដែរ។
គូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានាពេលអនាគតខាងមុខនឹងមានចំនួនអ្នកប្រេីប្រាស់យាន្តជំនិះអគ្គីសនីយ៉ាងច្រេីនមិនចាញ់បណ្តាលប្រទេសដ៏ទៃទៀត។ បន្ថែមពីនេះ វត្តមានរោងចក្រដំឡេីងផ្ទាល់របស់ក្រុមហ៊ុន VERYSWORDS ជាសញ្ញាបញ្ជាក់ថាវិស័យម៉ូតូអគ្គីសនីនឹងមានភាពកេីនឡេីងយ៉ាងឆាប់រហ័ស ។
មិនត្រឹមតែប៉ុណ្ណោះ នាពេលខាងមុខដៃគូដឹកជញ្ជូនផេនដារាជធានីភំ្នពេញនឹងទទួលបានការផ្គត់ផ្គង់ទ្រង់ទ្រាយធំជាមួយ brand ម៉ាក Pople ភ្ជាប់ជាមួយស្ថានីយ៍ប្តូរអាគុយជាង ៥០ ទីតាំងដេីម្បីបង្កភាពងាយស្រួលសំរាប់អ្នកប្រេីប្រាស់ផងដែរ៕