កាប៊ីនឡាន Bentley Flying Spur មានស្បែក ៣៥០បំណែក ប្រើអំបោះដេរប្រវែងជាង ៣គីឡូម៉ែត្រ

Bentley Flying Spur ស៊េរីឆ្នាំ២០២០ គឺជារថយន្តដ៏ប្រណីតបំផុតមួយ ហើយមានកាប៊ីនខាងក្នុងស្មុគស្មាញខ្លាំងបំផុតមួយ ផលិតដោយក្រុមហ៊ុនអង់គ្លេស។

ក្នុងនោះ រថយន្ត Flying Spur និមួយៗដែលបរចេញពីរោងចក្រ Bentley សុទ្ធតែមានបំពាក់ស្បែកមិនក្រោម ៣៥០បំណែកឡើយ ដែលប្រើសម្រាប់តុបតែងផ្នែក៦០ ផ្សេងៗគ្នា ដើម្បីធ្វើឲ្យវាក្លាយជារថយន្តមានកាប៊ីនប្រណីតបំផុតមួយ។ មិនតែប៉ុណ្ណោះ គេបានប្រើខ្សែអំបោះប្រវែងជាង ៣គីឡូម៉ែត្រ ដើម្បីដេរស្បែកទាំងនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា អ្នកដែលតុបតែង និងដំឡើងកាប៊ីនខាងក្នុងរបស់ Flying Spur សុទ្ធតែទទួលបានការហ្វឹកហាត់យ៉ាងហោចណាស់ ៥ខែ ពី Bentley’s Master Trainers។ ស្បែកដែលប្រើត្រូវបានយកចេញពីគោអឺរ៉ុប ហើយជាស្បែកសល់ពីឧស្សាហកម្មលក់សាច់គោ។ កាប៊ីនខាងក្នុងនិមួយៗ ត្រូវឆ្លងកាត់ដៃបុគ្គលិករបស់ Bentley ចំនួន ១៤១នាក់ឯណោះ។

រថយន្ត Bentley Flying Spur បំពាក់ម៉ាស៊ីន Twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦២៦សេះ ប្រើប្រអប់លេខអូតូ ZF ចំនួន ៨វគ្គ ហើយមានតម្លៃចាប់ពី ២១៦ ០០០ដុល្លារ លើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម