កូនកាមេរ៉ាតូចមួយគ្រាប់ដែលមាននៅក្នុងរថយន្ត Tesla Model 3 មានសមត្ថភាពច្រើនលើសពីម្ចាស់របស់វាស្មានគិតទៅទៀត។
កាមេរ៉ាដែលចាប់ជាប់លើកញ្ចក់មើលក្រោយនេះ ត្រូវបានគេចាប់អារម្មណ៏ខ្លាំងកាលពីឆ្នាំមុន។ នៅពេលនោះ មេ Tesla លោក Elon Musk បាននិយាយថា វាមិនទាន់ដំណើរការនៅឡើយទេ ហើយនឹងអាចបើកដំណើរការ នៅពេលម្ចាស់ឡាន Tesla អាចចាប់ផ្តើមប្រើឡាន Model 3 សម្រាប់សេវាកម្ម Uber និង Lyft ស្វ័យប្រវត្ត។
លោក Musk បន្ថែមថា វានឹងដើរតួនាទីជាកាមេរ៉ាសុវត្ថិភាព នៅពេលមាននរណាម្នាក់ធ្វើអ្វីមួយមិនត្រឹមត្រូវរថយន្តបស់អ្នក។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះគេបានធ្វើតេស្តលើកាមេរ៉ានោះ និងបានរកឃើញថា វាមានសមត្ថភាពអាចតាមដានអ្វីដែលអ្នកបើកបរកំពុងធ្វើ គ្រប់ពេលវេលាទាំងអស់។
ជាក់ស្តែង កាមេរ៉ានេះអាចតាមដានចលនាភ្នែកបស់អ្នកបើកបរ ថាតើមើលចុះក្រោម ចំហៀង ឬលើ។ បន្ថែមពីនេះវាអាចតាមដាចលនាក្បាល ថាតើអ្នកបើកបរងាកទៅឆ្វេង ឬស្តាំ។ វាក៏មានសមត្ថភាពអាចតាមដាន ប្រសិនបើនរណាម្នាក់ប្រើទូរសព្ទពេលបើកបរ និងអាចសម្គាល់ដឹងថាអ្នកបើកបរទំនងជាសម្លឹងចុះក្រោមពេលពាក់វែនតាជាដើម។
Until @Tesla or @elonmusk tells me what this camera is doing for me I'm shutting them out. It SHOULD be used with Sentry Mode, but it's not at this time. When it has a purpose that serves me I'll slide it back open. Here's what I used of you want to join: https://t.co/MasBhAAH5n pic.twitter.com/eZIEYmBKGx
— ⚡?LivingTesla?⚡ (@LivingTesla) April 4, 2019
មូលហេតុដែល Tesla តាមដានសកម្មភាពទាំងនេះរបស់អ្នកបើកបរ គឺដើម្បីអភិវឌ្ឍប្រព័ន្ធតាមដានអ្នកបើកបរ៕