ការធ្វើតេស្តថ្មីបង្ហាញថា BMW M8 Competition អាចជាន់ពីកុងទ័រ ០-១០០ ប្រើពេលតែ២,៥វិនាទី

ការធ្វើតេស្តថ្មីមួយបានបង្ហាញថា រថយន្ត BMW M8 Competition ស៊េរីឆ្នាំ២០២០ មិនត្រឹមតែជារថយន្ត BMW ដែលរហ័សបំផុតនៅលើទីផ្សារបច្ចុប្បន្នឡើយ ប៉ុន្តែក៏ជារថយន្តដែលលឿនបំផុតមួយផងដែរ។

M8 Competition មានបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៤,៤លីត្រ V8 មានកម្លាំង ៦១៦សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ M Steptronic និងប៉ុងពីរ xDrive AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW អះអាងជាផ្លូវការថា M8 Competition ត្រូវការពេល ៣,២វិនាទី ដើម្បីអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទោះជាយ៉ាងណា គេហទំព័រ Car and Driver បានយករថយន្តនេះទៅធ្វើតេស្ត ហើយរកឃើញថា វាត្រូវការពេលត្រឹមតែ ២,៥វិនាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត BMW M8 Competition ស៊េរីឆ្នាំ២០២០ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៤៧ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល Coupe និង ១៥៧ ៤៨៥ដុល្លារ សម្រាប់ម៉ូដែល Convertible (បើកដំបូល)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម