ការបើកបរដំបូងនៃរថយន្ត Toyota Tacoma ២០២០ ម៉ូដែល TRD-Pro

កាលពីឆ្នាំមុន រថយន្តប្រភេទដឹកធន់មធ្យមគឺវត្តមានរបស់រថយន្ត Chevrolet Colorado ZR2 Bison ដែលមានសមត្ថភាពមិនគួរឱ្យជឿ ទន្ទឹមនឹងនោះក៏ចាប់ផ្តើមមានរថយន្ត Ford Ranger និងរថយន្ត Jeep Gladiator ។ ទោះយ៉ាងណាក៏ដោយ ថ្វីបើមានការប្រកួតប្រជែងយ៉ាងខ្លាំងពីដៃគូប្រកួតប្រជែងថ្មីក៏ដោយ សម្រាប់ Toyota Tacoma នៅតែជារថយន្តប្រភេទដឹកធន់មធ្យម ដែលលក់ដាច់បំផុតក្នុងចំណោមរថយន្តលក់ដាច់បំផុតទាំង 15 នៅសហរដ្ឋអាមេរិក និងនៅតូយ៉ូតា។

ហើយក្រុមហ៊ុនតូយ៉ូតា ក៏មិនស្ងៀមស្ងាត់ដែរ តែងតែធ្វើការវិឌ្ឍន៍ខ្លួនមិនអោយចាញ់ដៃគូប្រកួតប្រជែងរបស់ខ្លួនដូចជា Gladiator និង Ranger ក្នុងនាមជាអ្នកប្រយុទ្ធ ក្រុមហ៊ុនជប៉ុនមួយនេះ កំពុងដោយស្រាយចំពោះបញ្ហាក៏ដូចជាសំណូមពរទូទៅមួយចំនួនរបស់ម្ចាស់ Tacoma កុំអោយមានការសោកសៅ ដើម្បីឈានដល់កម្រិតនៃការលក់មួយដែលពួកចង់បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកឆាកដំបូង និយាយពីកៅអីអេឡិចត្រូនិច អាចបញ្ជារបាន ១០ទិសដៅ បំពាក់លក្ខណះពិសេសនេះស្តង់ដារនៅលើម៉ូដែល SR5 ឬខ្ពស់ជាងម៉ូដែល V6។ នេះដោយសារតែមានការត្អូញត្អែរពីសំណាក់អ្នកបើកបរផ្លូវឆ្ងាយ ពិបាកកំណត់ការអង្គុយ ដូចនេះហើយយើងគិតថាវាអ្នកអាចជួយអោយអ្នកបើកបរមានផាសុកភាព។ ខ្ញុំមិនដែលមានបញ្ហាជាមួយកៅអីរបស់ Tacoma ទេ ព្រោះគ្មានការឈឺចាប់ណាមួយទេបន្ទាប់ពីការបើកបរលើក្រួស និងពិបាកជាច្រើនម៉ោង។

Tacoma ប្រភេទថ្មីនេះក៏បានអភិវឌ្ឍន៍បន្ថែមទៅលើប្រព័ន្ធកំសាន្តផងដែរ រួមជាមួយរថយន្តខ្សែស្រឡាយបងប្អូន RAV4 ដែលជារថយន្តដំបូងរបស់តូយ៉ូតា ដែលអាចប្រើប្រាស់បានជាមួយប្រព័ន្ធប្រតិបត្តិការ Android Auto។ យ៉ាងណាមិញរថយន្តនេះក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Apple CarPlay ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្រេចចិត្តប្រើប្រព័ន្ធតូយ៉ូតាជំនួសវិញ អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីកំណែថ្មីរបស់កម្មវិធី Entune .s តែបើទោះយ៉ាងណាក៏ដោយ បើនិយាយពីប្រព័ន្ធកំសាន្ត រថយន្តមិនអាចប្រកួតជាមួយ​មុខងារ UConnect របស់ Gladiator ឡើយ។

រថយន្ត Tacoma ទាំងអស់នឹងត្រូវបំពាក់មុខងារស្តង់ដារ សុវត្ថិភាព Toyota Safety Sense-P ដែលរួមមានប្រព័ន្ធកំណត់ការបើកបរល្បឿនស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធការពារការប៉ះទង្គិចពីខាងមុខ (Pre-Collision System) ប្រព័ន្ធអោយសញ្ញាពេលបើកបរខុសគន្លងផ្លូវ និងភ្លើងចង្កៀងមុខ ឡើងចុះដោយស្វ័យប្រវត្តិ (Auto High-Beam)។ សម្រាប់ឆ្នាំនេះ ម៉ូដែល TRD Pro ផលិតយ៉ាងពិសេសជាមួយពណ៍ បៃតងក្រម៉ៅ ឬហៅម្យ៉ាងទៀតថាពណ៍ត្រេអុី ជាមួយបំពង់ខ្យល់បំពាក់ពីរោងចក្រ។ ម៉ូដែល TRD Off-road និងម៉ូដែល TRD Pro មានបំពាក់មកជាមួយកាមេរ៉ាជុំវិញរថយន្ត ដែលអាចមើលមួយជុំរថយន្តដោយមិនមានការពិបាកទៀតឡើយជាមួយផ្លូវចង្អៀត។ ម៉ូដែល TRD នេះក៏បានបំពាក់មកជាមួយប្រព័ន្ធកំណត់មុខងារបើកបរ ដែលអាចអោយយើងមើលបានយ៉ាងងាយស្រួលគ្រប់ស្ថានភាពផ្លូវ។

នៅលើផ្លូវ Tacoma មិនសូវចាប់អារម្មណ៍ទេដោយសារវានៅតែប្រើម៉ាស៊ីន V៦ ៣,៥ លីត្រ ២៧៨ សេស ដដែល ដែលមានអាយុច្រើនហើយ។ ដូចពីមុនដែរ ម៉ាស៊ីននេះត្រូវបានគេភ្ជាប់ទៅនឹងលេខដៃ ៦វគ្គ ឬអូតូ ៦វគ្គ មានភាពយឺតយ៉ាវក្នុងឆ្លើយតបនៃល្បឿន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម