
ក្នុងឆ្នាំ ២០២៥ នេះ ការផលិតរថយន្តនៅក្នុងប្រទេសថៃទំនងជានឹងធ្លាក់ចុះក្រោមគោលដៅដើមដែលបានកំណត់ជាមួយចំនួន ១,៥ លានគ្រឿង ដោយសារតែផលប៉ះពាល់ផ្នែកពាណិជ្ជកម្មពីគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិក។
ក្នុងនោះ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានរំពឹងថា ការផលិតរថយន្តសរុបនៅក្នុងឆ្នាំនេះអាចនឹងធ្លាក់ចុះមកត្រឹម ១,៤ លានគ្រឿង ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពន្ធនាំចូល ២៥% លើរថយន្តនាំចូលពីបរទេស។
គួរឲដឹងថា នៅក្នុងឆ្នាំ២០២៥ នេះ មិនថាការនាំចេញទៅក្រៅស្រុក ឬការលក់នៅក្នុងស្រុកឡើយ គឺថៃប្រឈមនឹងការធ្លាក់ចុះជាខ្លាំង។ ខណៈបញ្ហានេះទៀតសោកក៏បានធ្វើឲរដ្ឋាភិបាលថៃត្រូវធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីដើម្បីជៀសវាងការធ្លាក់ចុះបន្ថែមទៀតផងដែរ៕