[បរទេស] ការលក់រថយន្តគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្នុងទីផ្សារប្រទេសតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ២៦,៦៩% ដោយឧស្សាហកម្មរថយន្តរបស់ប្រទេសថៃកំពុងប្រឈមនឹងការលំបាកក្នុងឆ្នាំនេះ ដោយសារទាំងផលិតកម្ម និងការលក់បានធ្លាក់ចុះនេះបើតាមកាសែត Bangkok Post។
ក្នុងនោះ អនុប្រធាន សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ក្នុងរយៈពេល ១១ ខែកន្លងទៅនេះ ការផលិតរថយន្តនៅប្រទេសថៃ សម្រេចបានចំនួន ១ ៣៦៤ ១១៩ គ្រឿង ធ្លាក់ចុះ ២០,១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ១១៧ ២៥១ គ្រឿងក្នុងខែវិច្ឆិកា ធ្លាក់ចុះ ២៨,២៣% ។
គួរឲ្យដឹងថា ប្រទេសថៃបាននាំចេញរថយន្តបានចំនួន ៩៤២ ៨៦៧ គ្រឿងក្នុងរយៈពេល ១១ ខែចុងក្រោយនេះ ធ្លាក់ចុះ ៨,២១% ខណៈ គិតក្នុងខែវិច្ឆិកា បរិមាណនាំចេញបានចំនួន ៨៩.៦៤៦ គ្រឿង ធ្លាក់ចុះ ១០% បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ ។ មិនត្រឹមតែប៉ុណ្ណោះ FTI ព្យាករណ៍ថា ការលក់ ការនាំចេញ និងទិន្នផលនៅឆ្នាំ ២០២៥ នឹងមានលក្ខណៈស្រដៀងនឹងឆ្នាំ ២០២៤ ហើយ GDP របស់ប្រទេសថៃត្រូវកើនឡើងពី ៤-៥% ដើម្បីជំរុញសេដ្ឋកិច្ច និងឧស្សាហកម្មរថយន្ត ៕