ការពិតម៉ាកឡានល្បីៗ សាងកេរ្តិ៍ឈ្មោះមានគេស្គាល់ច្រើន បែបនេះសោះ!

មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មាន​ទស្សនៈ​ខុសៗ​គ្នា ចំពោះ​ម៉ាក​យីហោ​រថយន្ត​នីមួយៗ។ ឧទាហរណ៍ មនុស្ស​មួយ​ចំនួន​គិត​ថា រថយន្ត Honda មាន​សុវត្ថិភាព​ល្អ ឬ​ស៊ីប្រេង​តិច ឯ​អ្នក​ខ្លះ​ទៀត​គិត​ថា វា​មាន​បច្ចេកវិទ្យា​ទំនើប ឬ​ការ​រចនា​ស្រស់​ស្អាត​ជាដើម។

ខាង​ក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​របស់​ម៉ាក​យីហោ​នីមួយៗ ដែល​ជួយ​ឲ្យ​ពួក​វា​ល្បី​ខ្លាំង៖

១) Toyota

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់ៗ​របស់​រថយន្ត Toyota គឺ​ភាព​ជឿ​ទុក​ចិត្ត​របស់​វា។ អ្នក​ខ្លះ​គិត​ថា វា​គួរ​ឲ្យ​ធុញ ព្រោះ​វា​មើល​ទៅ​ស្រដៀង​នឹង​រថយន្ត​ស៊េរី​ចាស់ ប៉ុន្តែ​បើ​និយាយ​ពី ផាសុកភាព , ការ​បើកបរ និង​ម៉ាស៊ីន​វិញ សឹង​តែ​គ្មាន​គូ​ប្រៀប។

២) Nissan

បើ​និយាយ​ពី​ភាព​ជឿ​ទុក​ចិត្ត មនុស្ស​ជា​ច្រើន​រក​ឃើញ​ថា Nissan ស្ថិត​នៅ​ក្រោម Toyota ប៉ុន្តែ​បើ​និយាយ​ពី​លក្ខណៈ​ពិសេស និង​មុខងារ ម៉ាក​យីហោ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​គេ ៣ ដង​ឯណោះ។

៣) Honda

គេ​ស្គាល់ Honda ថា​ជា​ម៉ាក​ស្ព័រ​នៃ Toyota និង​ស្គាល់​ដោយ​សារ​តែ​បច្ចេកវិទ្យា​ម៉ាស៊ីន VTEC ខណៈ​ភាព​ជឿ​ទុក​ចិត្ត គឺ​ដូច​គ្នា​ទៅ​នឹង Toyota ដែរ។

៤) Mitsubishi

គេ​ស្គាល់ Mitsubishi ដោយ​សារ​តែ​សមត្ថភាព​បើកបរ Off-road របស់​វា។

៥) Subaru

Subaru ជាប់​ចំណាត់​ថ្នាក់​ទី ២ បើ​ប្រៀប​ជាមួយ Mazda ចំពោះ​ភាព​រីករាយ និង​តុល្យភាព​នៅ​លើ​ដង​ផ្លូវ។ ប៉ុន្តែ​ម៉ាក​យីហោ​នេះ ក៏​ផ្តល់​នូវ​រថយន្ត​ដែល​មាន​សមត្ថភាព Off-road ល្អ​បំផុត​ដែរ។

៦) Volkswagen

រថយន្ត​អាល្លឺម៉ង់​ដែល​គួរ​ឲ្យ​ជឿជាក់​បំផុត គឺ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Volkswagen តែ​ប៉ុណ្ណោះ។

៧) BMW

ភាព​ឡូយឆាយ និង​ស្ព័រ គឺ​ជា​ពាក្យ ២ ម៉ាត់​ដែល​កំណត់​រថយន្ត​ម៉ាក BMW។ មិនតែប៉ុណ្ណោះ វា​ត្រូវ​បាន​គេ​ស្គាល់ ដោយសារតែ រូបរាង​ដ៏​ស្រស់​ស្អាត , កម្លាំង​ខ្លាំង​ក្លា , ផាសុកភាព និង​ការ​រចនា​ដ៏​ល្អ​ប្រណីត​ផង​ដែរ។

៨) Volvo

Volvo ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ដោយ​សារ​តែ សុវត្ថិភាព។ ទោះ​ជា​យ៉ាង​ណា មុនស្ស​ជា​ច្រើន​ក៏​រក​ឃើញ​ថា រថយន្ត​ម៉ាក​នេះ​មាន​ភាព​ធំ​ទូលាយ , គួរ​ឲ្យ​ជឿ​ទុក​ចិត្ត , ផាសុកភាព និង​សម​ស្រប​សម្រាប់​ការងារ។

៩) Ford

Ford ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ាក​យីហោ ដែល​ផលិត​រថយន្ត​មាន​តម្លៃ​សមរម្យ​សម្រាប់​គ្រួសារ និង​ត្រូវ​គេ​ស្គាល់​ដោយ​សារ​ភាព​រឹង​មាំ​របស់​វា​ផង​ដែរ។ ជាមួយ​នឹង​កម្រិត​នៃ​ការ​បត់បែន​បាន​យ៉ាង​ល្អ Ford ទទួល​បាន​ឈ្មោះ​ល្បី សូម្បី​តែ​នៅ​ក្នុង​ទីផ្សារ​រថយន្ត​កម្លាំង​ខ្លាំង មិន​ថា​ជា រថយន្ត​ស្ព័រ SUV ឬ Pickup ឡើយ។

១០) Fiat

ម៉ាក​យីហោ​នេះ​គ្មាន​អ្វី​អួត​ខ្លាំង ក្រៅ​ពី​ការ​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​ថោក​បំផុត​ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម