ការលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកកំពុងត្រូវបានអ្នកវិភាគព្យាករណ៍ថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៩ មក ដោយអាចនឹងមានចន្លោះពី ១៦,២ លានគ្រឿង ទៅ ១៦,៣ លានគ្រឿង នៅក្នុងឆ្នាំ២០២៥ ពោលគឺមានតួលេខខ្ពស់ជាងការរំពឹងទុកនៅក្នុងឆ្នាំនេះដែលមានចំនួនត្រឹមតែ ១៥,៩៨ លានគ្រឿងប៉ុណ្ណោះ។
ចំពោះកត្តាជាច្រើនដែលអាចរួមចំណែកក្នុងការជំរុញការលក់រថយន្តថ្មីនៅក្នុងឆ្នាំ២០២៥ របស់សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៏ថា បណ្តាលមកពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលដោយបានកាត់បន្ថយអត្រាការប្រាក់ជាលើកទី៣ នៅឆ្នាំនេះ ហើយមានការកែលម្អសារពើភ័ណ្ឌដែលជាហេតុធ្វើឲមានភាពប្រសើរឡើងនៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២៤នេះ។ លើសពីនេះទៅទៀត តម្លៃប្រតិបត្តិការនៃការលក់រថយន្តថ្មីខ្លាញ់គោលជាមធ្យមក្នុងឆ្នាំ២០២៤ គឺមានភាពទាបជាងឆ្នាំ ២០២៣ ដល់ទៅ ០,៨ភាគរយ ត្រឹមតែ ៤៧ ៤៦៥ ដុល្លារ ប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ បើយោងតាមសារព៌ត័មានរថយន្ត S&P Global Mobility និង Edmunds បាននិយាយថា ការលក់រថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥ នឹងកើនឡើងប្រហែល ២៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ នេះ៕