
[បរទេស] ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗមួយចំនួនបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៥ គិតត្រឹមតែមេសា ទោះបីជាម៉ូដែល Tesla Model Y ស៊េរីឆ្នាំ ២០២៥ ត្រូវបានដាក់ចេញលក់ក៏ដោយ ។
ក្នុងនោះ នៅប្រទេសបារាំង Tesla ត្រូវបានគេរាយការណ៍ថា លក់រថយន្តបានចំនួនត្រឹមតែ ៨៦៣ គ្រឿងប៉ុណ្ណោះ ក្នុងខែមេសា ឆ្នាំ២០២៤ ធ្លាក់ចុះ ៥៩% ពីមួយឆ្នាំទៅមួយឆ្នាំ និងធ្លាក់ចុះ ២៤% ពីខែដំបូងនៃត្រីមាសទី ១ ក្នុងឆ្នាំ ២០២៥។ នៅប្រទេសដាណឺម៉ាក Tesla លក់រថយន្តបានចំនួនត្រឹមតែ ១៨០ គ្រឿងប៉ុណ្ណោះក្នុងខែមេសា ធ្លាក់ចុះដល់ទៅ ៦៧% បើប្រៀបធៀបទៅនឹងខែមេសា ២០២៤ និងបានធ្លាក់ចុះ ៥៩% ចាប់ពីខែមករា ២០២៥ ។ ខណៈនៅក្នុងប្រទេសព័រទុយហ្គាល់ ក្រុមហ៊ុន Tesla លក់រថយន្តបានត្រឹមតែ ២៣៩ គ្រឿងក្នុងខែមេសា ជាចំនួនធ្លាក់ចុះ ៤៧% ពីមួយឆ្នាំទៅមួយឆ្នាំ និងធ្លាក់ចុះ ៣៩% ពីខែដំបូងនៃត្រីមាសទី ១ ឆ្នាំ ២០២៥ ។
ខណៈពេលដែលនេះគឺជាសញ្ញាអាក្រក់សម្រាប់ Tesla រួចហើយ ការលក់បានចាប់ផ្តើមធ្លាក់ចុះក្នុងអត្រាកាន់តែខ្លាំងឡើងនៅឆ្នាំ ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ៕