ការលក់រថយន្តរបស់ Toyota នៅក្នុងខែមេសាបានសរុបជិត ៩០ម៉ឺនគ្រឿង កើនឡើង ១០%

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយនៅក្នុងខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានលក់រថយន្តសរុបចំនួន ៨៧៦ ៨៦៤ គ្រឿង រួមទាំងរថយន្តពីក្រុមហ៊ុន Lexus ដែលជាកំណត់ត្រាថ្មីមួយ និងការលក់កើនឡើងដល់ទៅ ១០% ពីខែមេសាឆ្នាំមុន ។

ក្នុងនោះ ការលក់របស់ក្រុមហ៊ុន Toyota កំពុងមានកំណើនយ៉ាងខ្លាំងនៅក្នុងតំបន់សំខាន់ៗភាគច្រើនរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅទីផ្សារអាមេរិកខាងជើងលក់បានសុរប ២៧០ ៣៦៥ គ្រឿង កើនឡើង ៨,២% ពីខែមិនា ឆ្នាំ ២០២៥ ជាពិសេសនៅសហរដ្ឋអាមេរិកលក់របានច្រើនជាងគេ ពោលគឺចំនួន ២៣៣ ០៤៥ គ្រឿង​ ​កើន​ឡើង ១០% ប៉ុន្តែការលក់បានធ្លាក់ចុះ ១,៧% នៅក្នុងប្រទេសកាណាដា ២៤ ៦៤៤ គ្រឿង និងនៅក្នុងប្រទេសម៉ិកស៊ិកលក់បានចំនួន ៩ ២៥២ គ្រឿង។

ខណៈនៅទីផ្សារអាមេរិកឡាទីន លក់បានចំនួនសរុប ៤១ ៥៥២ គ្រឿង, នៅទីផ្សារតំបន់លក់បានចំនួនសរុប ៩៨ ៦១១ គ្រឿង និងនៅទីផ្សារតំបន់អាស៊ីលក់បានសរុប ២៥៤ ៧៧៣ គ្រឿង កើនឡើង ១២,៩% ។

ចំណែកនៅទីផ្សារប្រទេសកំណើត គឺប្រទេសជប៉ុនវិញ Toyota លក់បានចំនួនសរុប ១២០ ៦៧៤ គ្រឿង ជាចំនួនកើនឡើង ១១,៨% ។ គួរឲ្យដឹងថា សម្រាប់ទិន្នន័យនៃលក់លក់សរុបនេះ ភាគច្រើនជារថយន្តប្រភេទកូនកាត់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម