ការ​លក់​រថយន្ត​អគ្គិសនី​របស់ Toyota កើន​ឡើងជិត ៨០%

[បរទេស] គិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២៤ ការលក់រថយន្តរបស់ក្រុមហ៊ុន Toyota និង Lexus នៅទីផ្សារអាមេរិកខាងជើងបានចំនួនសរុប ៥៦៥ ០៩៨ គ្រឿង ដោយ Toyota លក់បាន ៤៨៦ ៦២៧ គ្រឿង ខណៈ Lexus លក់បានចំនួន ៧៨ ៧៤១ គញរឿង កើនឡើង ២០,៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ Toyota លក់រថយន្តអគ្គិសនីបានចំនួន ១៧៧ ៧៧៨ គ្រឿង កើនឡើង ៧៦,៤% ដែលបានលក់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។ ខណៈការលក់រថយន្តអគ្គិសនីរបស់ Lexus កើនឡើង ៦១,១% រ ។ លើសពីនេះ ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនទាំង ២នេះ នៅត្រីមាសទី ១ ក្នុងទីផ្សារអាមរិកខាងជើងកើំន ៣៦,៦% បើធៀបទៅនឹងឆ្នាំមុន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តប្រើថាមពលអគ្គិសនី មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងតម្រូវការបើប្រៀបធៀបទៅនឹង Q1 នៃឆ្នាំមុន ជាពិសេស Toyota បានលក់រថយន្ត Prius Prime ចំនួន ៣៩០៧ គ្រឿង កើនឡើង ២៩៣,១%, Toyota Camry Hybrid កើនឡើង ១៤២,៧%, Toyota Crown កើនឡើង ៤៥១,៧% Toyota RAV4 Hybrid កើនឡើង ១៩៤,៨% និង Lexus RZ កើនឡើង ៧៦៦,៥% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម